ក្រុម SmallWorld SmallBand ចេញអាល់ប៊ុមថ្មីក្នុងកម្មវិធីតន្រ្តី Pleng by Smart

ចែករំលែក៖

ភ្នំពេញ៖  ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រុម SmallWorld SmallBand  ឬក្រុមតូច(SWSB) ជាក្រុមតន្រ្តីឈានមុខគេមួយនៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបង្កើតស្ទីលថ្មីៗនៃតន្រ្តីប៉ុប របស់កម្ពុជា បានប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅល្ងាចថ្ងៃច័ន្ទនេះនៅ Smart Shop សាខាព្រះមុនីវង្ស។

អាល់ប៊ុមដែលមានចំណងជើងថា SmallWorld SmallBand មានបទចម្រៀងថ្មីៗចំនួន ១២បទ ហើយបទចម្រៀងចំនួន ៦បទដំបូង អាចស្វែងរកបានតាមរយៈកម្មវិធី Pleng by Smart ដែលជាកម្មវិធីតន្រ្តីអនឡាញឈានមុខគេនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ 

 អ្នកគាំទ្រអាចរីករាយនឹងបទចម្រៀងចំនួន ៦បទ ផ្សេងទៀតតាមរយៈការសម្ដែងផ្ទាល់នៃការប្រគំុតន្រ្តីរបស់ក្រុមតូច (SWSB) នាពេលខាងមុខនេះ។ បទចម្រៀងក្នុងអាល់ប៊ុមទាំងអស់នឹងចេញនៅខែមករា ឆ្នាំ ២០២០ ។

ក្រុមតន្រ្តីនេះដឹកនាំដោយលោក រៀម សុភីរម្យ  អ្នកលេងហ្គីតាបាស ដោយមានអ្នកចម្រៀងនាំមុខកញ្ញា រិទ្ធី លម្អកេសរ  អ្នកលេងហ្គីតា លោក ម៉ម ពេជ្ជរិទ្ធ និង អ្នកលេងស្គរលោក ដេវិដ សុភីរ៉ុង ដែលបានចំណាយពេលបង្កើតអាល់ប៊ុមនេះអស់រយៈពេល១៥ ខែមកហើយ ដោយមាន លោក ពេជ្ជរិទ្ធ និង កញ្ញា កេសរ ជាអ្នកនិពន្ធបទចម្រៀង និងស្វែងរកវិធី ដើម្បីបង្កើតស្ទីលតន្រ្តីថ្មីៗ។ 

កញ្ញា កេសរ បាននិយាយថា៖ «ការចេញអាល់ប៊ុមនេះគឺជាឱកាសដ៏សំខាន់មួយក្នុងអាជីពជាតន្រ្តីកររបស់ពួកយើង ដែលយើងបានរង់ចាំយូរមកហើយ ហើយយើងពិតជារំភើបដោយបានចែករំលែកអាល់ប៊ុមមួយនេះ ជាមួយអ្នកគាំទ្ររបស់យើងនៅឆ្នាំនេះ។ បំណងប្រាថ្នារបស់ពួកយើងគឺនាំយកស្ទីលតន្ត្រីថ្មីៗសម្រាប់ទស្សនិកជនជាច្រើន នៅកម្ពុជា។យើងនឹងបន្តព្យាយាមសម្រេចក្តីសុបិន្តនេះ ហើយសង្ឃឹមថានឹងនាំយកតន្ត្រីនេះទៅកាន់ទស្សនិកជនអន្តរជាតិនាពេលអនាគត។»

ក្រុមតន្ត្រី SmallWorld SmallBand ល្បីក្នុងការនិពន្ធបទចម្រៀងដែលមានខ្លឹមសារនិងសាច់រឿង ព្រមទាំងផ្ដល់អត្តសញ្ញាណថ្មីដល់តន្រ្តីរបស់កម្ពុជា។ ចាប់តាំងពីចេញបទចម្រៀងបុណ្យភូមិ បទចម្រៀង Love9 បទចម្រៀងកីឡ្ា បទចម្រៀង ទង់ជាតិខ្មែរ និង អាល់ប៊ុមចម្រៀងដំបូងបង្អស់របស់ពួកគេដែលមានចំណងជើងថា ‘2×5’  ពួកគេបានបង្កើតប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រលាញ់ និងអ្នកគាំទ្រតន្ត្រីកម្ពុជា។

លោក ពេជ្ជរិទ្ធ «អាល់ប៊ុមលើកទី ២ របស់យើងគឺមានខ្លឹមសារជ្រៅជ្រះ និងនិយាយអំពីសាច់រឿងរបស់ពួកយើង។យើងប្រាកដក្នុងចិត្តថានឹងមានមនុស្សដ៏ទៃទៀតអាចសារភ្ជាប់ទៅនឹងសាច់រឿងរបស់ពួកគេជាមួយអាល់ប៊ុមចម្រៀងនេះ។ អាលប៊ុមនេះនិយាយអំពីក្ដីស្រលាញ់ ជីវិត និងទំនួលខុសត្រូវ។ និយាយឲ្យខ្លី អាល់ប៊ុមនេះនិយាយអំពីការធំដឹងក្ដី។»ដើម្បីក្លាយជាមនុស្សដំបូងស្តាប់បទចម្រៀងថ្មីៗរបស់ក្រុមតន្រ្តី SWSB អ្នកអាចទាញយកកម្មវិធី Pleng by Smart ដែលមាននៅក្នុង Apple App Store និង Google Play Store

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាន៍ថា៖«ក្រុមហ៊ុន Smart គឺជាអ្នកគាំទ្រដ៏ធំបំផុត និងអ្នកកោតសរសើរបំផុតដល់ក្រុម SWSB តាំងពីដំបូងមកម្លេះ ហើយយើងមានមោទនភាពដែលបានឃើញដំណើរជោគជ័យរបស់ពួកគេ។ យើងតែងតែមានភាពរួចរាល់ជានិច្ចក្នុងការគាំទ្រសិល្បករកម្ពុជា  ហើយយើងជឿជាក់ថាក្រុម SWSB មិនត្រឹមតែនឹងអាចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏នឹងទទួលបានជោគជ័យក្នុងឆាកអន្តរជាតិផងដែរ»៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print