ចិនមានយន្តហោះគ្មានមនុស្សបើកទំនើបៗ ទទួលបានការចាប់អារម្មណ៍ពីប្រទេសជិតខាង​

ចែករំលែក៖

បច្ចេកវិទ្យា​សព្វាវុធរបស់ចិនកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការខិតខំអភិវឌ្ឍន៍របស់រដ្ឋា ភិបាលចិន ដើម្បីធ្វើឲ្យមានទល្យភាពយោធាជាមួយអាមេរិក​។​ អាវុធរបស់ចិន ក៏ទទួលបានអាទិថជនជាច្រើនទិញយកទៅប្រើប្រាស់ដោយមានតម្លៃថោក តែប្រសិទ្ធិភាពខ្ពស់ ក្នុងនោះមានយន្តហោះវាយលុកគ្មានមនុស្សបើក ។

អ្នកឯកទេសយោធា​ជនជាតិរុស្ស៊ី​លោក​ Xergey Linnhik ​បានវិភាគ ពីយន្តហោះគ្មានមនុស្សបើកវាយលុករបស់ចិន កាន់តែមានប្រសិទ្ធិភាពខ្ពស់ នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅក្នុងតំបន់​។

នៅដើមឆ្នាំ​២០១៨ ចិនបានលក់យន្តហោះគ្មានមនុស្សបើក ទៅក្រៅប្រទេស រហូតដល់​៣០គ្រឿង ប្រភេទ​ CH-4B ​មានតម្លៃសរុប​៧០០លានដុល្លារ​។  យន្តហោះដែលលក់ទៅក្រៅប្រទេសនោះ បានបើកការវាយប្រហារ ជាង​១ពាន់លើក ​ទាំងហ្វឹកហាត់និងធ្វើសង្គ្រាមវាយប្រហារពិត​។ យន្តហោះគ្មានមនុស្សបើកនោះ អាចហោះ ហើរបាន​១០ ម៉ោង​ ហើយវាយប្រហារ​ដោយមីស៊ីល ទៅលើគោលដៅ យ៉ាងមានប្រសិទ្ធិភាព​។ កម្រិតនៃការវាយប្រហារចំគោលដៅ មានរហូតដល់ទៅ ៩៥ភាគរយ។

យន្តហោះគ្មានមនុស្សបើកខាងលើ របស់ចិន មានសមត្ថភាព ប្រហាក់ប្រហែលនិង UAV MQ-1 Predator របស់អាមេរិក ។ នៅពេលនេះ មានប្រទេសជាច្រើន ចាប់អារម្មណ៍ ចង់ទិញយន្តហោះគ្មានមនុស្សបើករបស់ ចិនខាងលើ​ ដោយមានតម្លៃថោក និងមានប្រសិទ្ធិភាពខ្ពស់​។

យន្តហោះគ្មានមនុស្សបើក​ខាងលើរបស់ចិន មានសមត្ថភាព ទាំងស៊ើបអង្គេត ទៅលើទីតាំងសត្រូវ ហើយអាចវាយប្រហារកម្ទេចទីតាំង ទាំងនោះបានយ៉ាងល្អបំផុត​។

នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង​បានជំរុញឲ្យក្រុមអ្នកជំនាញខិតខំអភិវឌ្ឍន៍យន្តហោះគ្មានមនុស្ស បើកកាន់តែទំនើប ដើម្បីបំពេញតម្រូវការធ្វើសង្គ្រាម​ ក្នុងសម័យបច្ចេកវិទ្យាទំនើប ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print