ចោរប្រមឹកអត់អីលួច លួចស្រាបៀរ GANZBERG ១កេសយកទៅផឹក ម្ចាស់តាមទាន់ក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល: ម្ចាស់ផ្ទះនិងកម្លាំងនគរបាលប៉ុស្តិ៍ បានឃាត់ខ្លួនចោរប្រមឹកម្ណាក់ដែលចូលលួចស្រាបៀរនៅចំណុចផ្ទះជនរងគ្រោះ ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃ ចន្ទ ១រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីយប់ ។

ជនរងគ្រោះឈ្មោះ ទន ហ៊ន ភេទអាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។រីឯជនសង្ស័យឈ្មោះ ថន វ៉ាន់ថា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាជនប្រមឹក ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែអង្គុយរាប់លុយបានពីការលក់ដូរជាមួយកូនៗនៅក្នុងផ្ទះ ពេលនោះស្រាប់ឃើញជនសង្ស័យខាងលើចូលមកលីស្រាបៀរ GANZBERG ចំនួន១កេស ចេញពីផ្ទះរបស់គាត់ដែលតាំងលក់នៅជិតជញ្ជាំងផ្ទះរួចដើរយ៉ាងលឿនតាមមាត់ព្រែកសំដៅទៅទិសខាងលិចដេញតាមមិនទាន់ ។ពេលឃើញដូច្នេះគាត់មិនទាន់ហ៊ានស្រែកឲ្យគេជួយទេ ក៏បានដើរលបមើលតាមពីក្រោយជនសង្ស័យបានចម្ងាយប្រហែលជា ១០០០ម៉ែត្រ ឃើញជនសង្ស័យដាក់ស្រាបៀរចុះគាស់ផឹក ទើបគាត់បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងយកមកប៉ុស្តិ៍រដ្ឋបាលស្រាបៀរ GANZBERG ចំនួន ១៣កំប៉ុង សល់ពីផឹកនិងជ្រុះបាត់តាមផ្លូវ ។

 ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ខណៈរូបគេសារភាពថា លួចយកទៅផឹកទេ! មានលួចយកទៅលក់យកលុយឯណា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print