សកម្មភាពរបស់អង្គការសហប្រជាជាតិ រង់ផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែ អង្គការកំពូលមួយនេះ ប្រឈមនឹងកង្វះថវិការដើម្បីទ្រទ្រង់។ កង្វះថវិកាដោយសារតែ ប្រទេសតំបន់អឺរ៉ុប ពិសេសគឺអាមេរិក មិនបានបង់ថវិការគ្រប់គ្រាន់តាមការកំណត់ ក្នុងនោះអាមេរិក ជំពាក់ជាង១ពាន់លានដុល្លារ។
ទាំងនោះហើយទើប អង្គការសហប្រជាជាតិចាប់ផ្តើមបញ្ចប់សកម្មភាពរក្សាសន្តិភាពជាបណ្តើរៗហើយ។ អង្គការសហប្រជាជាតិបានចាប់ផ្តើមកាត់បន្ថយសកម្មភាពរក្សាសន្តិភាព ដោយពេលនេះបានបញ្ចប់ សកម្ម ភាពនៅក្នុងប្រទេស ហៃទី។
អង្គការសហប្រជាជាតិនៅថ្ងៃទី១៥ ខែតុលា បានប្រកាសពីការសម្រេច បញ្ចប់សកម្មភាពរក្សាសន្តិភាព របស់ កងកម្លាំង មូកខៀវនៅហៃទី ក្រោយរយៈពេល១៥ឆ្នាំ ចូលរួមរក្សាសន្តិភាពនៅប្រទេសតំបន់ Caribe នោះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean Pierre Lacroix ទទួលបន្ទុកកងរក្សាសន្តិភាព បានបញ្ជាក់ថា ទោះបីដកកម្លាំងមូកខៀវចេញក្តីតែ អង្គការសហប្រជាជាតិ នៅតែបន្តជួយដល់ប្រទេសនេះរក្សាស្ថេរភាព សន្តសុខ ក្នុងរយៈពេលខាងមុខ ។ លោក Lacroixក៏បានលើកឡើងពីជោគជ័យ របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសហៃទី ពិសេសគឺចាត់តាំងពី ឆ្នាំ២០១០ ក្រោយប្រទេសនេះប្រឈមនិងគ្រោះរញ្ជួយដីជាទ្រង់ទ្រាយធំ ។
អង្គការសហប្រជាជាតិ ប្រឈមនិងកង្វះថវិកាដើម្បីបន្តសកម្មភាព ហើយបើប្រទេស ដែលនៅជំពាក់ មិនព្រមបង់ប្រាក់ឲ្យអង្គការសហប្រជាជាតិនោះ ក្នុងខែវិច្ឆិកា ខាងមុខនេះនឹងអស់ប្រាក់សម្រាប់បុគ្គលិក។ បច្ចុប្បន្នអាមេរិក នៅជំពាក់ អង្គការសហប្រជាជាតិ១ពាន់លានដុល្លារ ៕