បុរសម្នាក់បើករថយន្តទៅបុកផ្ទះប្រជាពលរដ្ឋ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្រូងផ្លូវបណ្តាលមនុស្សប្រុសស្រីចំនួន ៣នាក់របួសធ្ងន់

ចែករំលែក៖

រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តទៅបុកផ្ទះប្រជាពលរដ្ឋ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្រូងផ្លូវខ្ទេចទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣នឹង២០នាទីទាបភ្លឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីសន្តិសុខដែលបានប្រចាំការនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាកាមរីហាយព្រីត
ពណ៌ទឹកប្រាក់ គ្មានស្លាកលេខបើកបរដោយបុរសម្នាក់ និងមានអ្ន រួមដំណើរប្រុសស្រី៣នាក់ បើកតាមផ្លូវសុធារសក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចផ្លូវកោងស្រាប់តែរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទ្រូងផ្លូវខ្ទេចទៅមុខលែងរួច បណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន ៣នាក់ជិះនៅក្នុងរថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះ បន្ទាន់នៅឯមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ឃាត់ខ្លួនអ្នកបើកបរយកទៅកាន់ ប៉ុស្តិ៍ទន្លេបាសាក់ភ្លាមៗផងដែរ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរឱ្យចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅឯណាការិយាល័យផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print