បទល្មើសនេសាទក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ កំពុងបើកចំហការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ច្រើនប្រភេទ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ប្រជា នេសាទបានឱ្យដឹងថា ក្នុងដែនទឹកនេសាទស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ កំពុងកើត មាននូវបទល្មើសនេសាទ ដោយការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ច្រើនប្រភេទ ដែលទាម ទារឱ្យមន្ត្រីជំនាញចាត់វិធានការបន្ទាន់ ដើម្បីទប់ ស្កាត់បញ្ហា នៃបទល្មើស នេសាទ​នេះ។

ពលរដ្ឋថា បន្ទាប់ពីទឹកជំនន់ជន់លិចពាសពេញព្រែក បឹងបួ ទន្លេ ដែលនេះ ជាអំណោយ​ផល​ដល់ការធ្វើចរាចរណ៍របស់ត្រីនោះ វាក៏ជាពេលវេលាល្អសម្រាប់អ្នកប្រព្រឹត្តបទ ល្មើសនេសាទដែរ ដែលអ្នកប្រព្រឹត្តបទ ល្មើស បានប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មី ដែលមានឧបករណ៍ឆក់ ឧបករណ៍បំពុល សំណាញ់ញឹក ទូកធំៗ អូសកាត់ទន្លេ ដើម្បី ចាប់ត្រី ដែលនេះជាការបំផ្លាញត្រីគ្រប់ ប្រភេទ មិនថាឡើយត្រីតូច ធំ គឺត្រូវវិនាសហិនហោចស្ទើរគ្មានសល់។ នេះបើតាម​ការ​ឱ្យដឹងពីប្រជានេសាទ ក្នុងស្រុកក្រូច​ឆ្មារ ខេត្តត្បូងឃ្មុំ។

ប្រជានេសាទ បានបញ្ជាក់ថា នៅក្នុង​ដែន​ទឹកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែល​ជាអតីតឡូត៍នេសាទធំមួយ ក្នុងចំណោម​ឡូត៍នេសាទធំៗ ក្នុងប្រទេសកម្ពុជា ដែល​ត្រូវបានរាជរដ្ឋាភិបាល ប្រកាសរំលាយ ចោល ដើម្បីទុកជូនប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ ប្រកបរបរនេសាទស្រប ច្បាប់ ដើម្បីជីវភាពនោះ តែពេលនេះ ត្រូវបានប្រមូលផ្ដុំដោយការនេសាទខុសច្បាប់ ដែលបានកើតឡើងដោយសារតែមានការឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធ ដែលទង្វើ នេះ នឹងធ្វើឱ្យអន្តរាយដល់ប្រភពមច្ឆជាតិ។

ប្រជានេសាទ ដែលប្រកបរបរនេសាទស្របច្បាប់តាមដងទន្លេ បានត្អូញត្អែរថា បន្ទាប់ពីការប្រកាសរំលាយឡូត៍នេសាទ​ដំបូង ផលត្រីសម្បូរហូរហៀរដល់ពួកគេ ដែលគ្រាន់តែរាយមង បង់សំណាញ់ ចង សន្ទូច ក៏អាចចាប់ត្រីបានគ្រាន់បើដែរ តែពេលនេះ កុំថាឡើយត្រីសម្រាប់លក់​ដូរខ្លះ សូម្បីតែសម្រាប់ស្ល ក៏សឹងរកមិន​បាន​ផង។

លោក យ៉ុង តាំងរី ប្រធានរដ្ឋបាលជល​ផល​ត្បូងឃ្មុំ បានឱ្យដឹងថា ការបង្ក្រាបបទ​ល​្មើសនេសាទ គឺកម្លាំងរបស់លោក តែង​តែធ្វើជាប្រចាំដែរ តែនៅតែមានចន្លោះ​ប្រហោង ដោយសារអ្នកប្រព្រឹត្តបទល្មើស នៅតែ​លបលួចនេសាទខុសច្បាប់ ដោយសារកម្លាំងរបស់លោកមិនគ្រប់គ្រាន់ មិន​អាចធ្វើការងារនេះ បានគ្រប់ពេលវេលា​នោះ​ទេ។

ក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទបានអះអាងថា ពួកគេអាចនេសាទ​ដោយ​ប្រើប្រាស់ឧបករណ៍ខុសច្បាប់បាន ក៏ ដោយសារតែមានការបើកភ្លើងខៀវពីមន្ត្រីជំនាញដែរ ៕ ដោយ ៖ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print