មកស្គាល់ជិវិតពិតបុរសម្នាក់ ប្រែខ្លួនពីអ្នករត់ម៉ូតូឌុប រហូតព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា​«ឧកញ៉ា»

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមក្រោយពីលេចដំណឹងថាបុរសម្នាកដែលធ្លាប់ផ្តើម​ពីជីវិតអ្នករត់ម៉ូតូឌុប និងភាពតស៊ូអត់ធ្មត់ ពីសំណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួនោះ បានខិតខំតស៊ូក្នុងជីវិតត្រូវបានព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា។

លោកភិរម្យ វិចិត្រដារ៉ា ដែលមហាជនស្គាល់ថា គឺជាបុគ្គលជោគជ័យផ្នែកអចលនទ្រព្យ និង ជាសាស្ត្រាចារ្យជំនាញលើអចលនទ្រព្យ ល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា។ មិនមែនបានមកដោយចៃដន្យនោះទេគឺលោកធ្លាប់បានហ៊ានលះបង់ កំលាំងកាយ និងកំលាំងចិត្ត ជំនះរាល់ឧបសគ្គ​ទាំង​ឡាយ​ដែលមាននៅចំពោះមុខ​រហូតមកដល់ពេលនេះបានក្លាយ​ខ្លួនជាអគ្គនាយក​ក្រុមហ៊ុនវិនិយោគ​មួយ​ដោយ​ផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគជ័យរហូតដល់សព្វថ្ងៃនេះ ហើយ​ថ្មីៗ​នេះ​លោក​ទើប​​តែ​ត្រូវ​បាន​ព្រះ​មហា​ត្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​តែងតាំង​ជា ឧកញ៉ា ​​ថែម​ទៀត​ផង។ នេះ គឺ​ជា ខ្សែ​ជីវិត​ពិត លោក​ត្រូវ​បាន ​ព្រះ​មហា​ត្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់​បង្គាប់​តែងតាំង​ជា ឧកញ៉ា កាល​ពី​ថ្ងៃ​ទី១១ ខែ តុលា ឆ្នាំ ២០១៩ នេះ។

ខ្សែ​ជីវិត​ពិត​ដោយ​សង្ខេប របស់ លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជីវិត​ជា​អ្នករត់ម៉ូតូឌុប ដឹកភ្ញៀវ​នៅ​ព្រលានយន្តហោះ ខេត្តសៀមរាប​បានមួយ​ឆ្នាំនៅ​ក្នុងអំឡុង​ឆ្នាំ​២០០៥​ក៏ត្រឡប់មកភ្នំពេញវិញ ប្រកបរបរជាជាងភ្លើង នៅ​កន្លែង​លក់​គ្រឿង​បរិក្ខា​ពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​រាជធានីភ្នំពេញ ។ ក្នុងរយះពេលមួយឆ្នាំជីវិតជាអ្នករត់ម៉ូតូឌុប មិនអាច​ធ្វើឲ្យជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃល្អ​ប្រសើរបានឡើយ ។ ម្យ៉ាងទៀតជាអ្នកនៅទីក្រុងភ្នំពេញផង មិនអាចសម្រប​ខ្លួនទៅ​តាម​អ្វីៗ​បានភ្លាមៗនោះឡើយ ហើយភាពស៊ីវិល័យនៅខេត្តសៀមរាប មិន​ទាន់​មាន​ការអភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។

លោកភិរម្យ វិចិត្រដារ៉ា បាននិយាយថា​ជីវិតរបស់ខ្ញុំទម្រាំមាន​ថ្ងៃនេះ​(ក្លាយ​ខ្លួនជាអគ្គនាយក​ក្រុម​ហ៊ុន)​។​លោ​ក​បាន​ជួបឧបសគ្គជា​ច្រើនទាំងភាពជោគជ័យ និងបរាជ័យ កក្តាទាំងនេះ​ហើយ​បានធ្វើ​ឲ្យ​លោកចេះអភិវឌ្ឍន៍​ខ្លួនតាមរយះការមើលសៀវភៅ គួបផ្សំនិងបទពិសោធន៍ដែលខ្លួនមាន​ស្រាប់​ធ្វើ​ឲ្យការងារមុខរបរសព្វថ្ងៃមានភាពរលូនទៅមុខជានិច្ច ។ អ្វីៗដែលកើតឡើងហើយយើង​ទទួល​បាន​ជោគជ័យដល់ថ្ងៃនេះ គឺកើតចេញពីកំលាំងញើសឈាមខិត​ខំតស៊ូគ្រប់បែប​យ៉ាងទម្រាំ​ឆ្លង​ផុត​ភាព លំបាកក្រខ្សត់នៃជីវិត ។ បើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេច​គោល​ដៅ​និងបំណងរបស់ខ្លួនបានឡើយ យើងមិនអាច អង្គុយឈឺចាប់ នូវអ្វីៗ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ជីវិត​យើង​នោះទេ ។

លោកវិចិត្រដារ៉ា បានបញ្ជាក់ថា ជាភ័ព្វសំណាងដោយសារការសេពគប់មនុស្សល្អៗ នៅក្នុងសង្គម បាន​ធ្វើឲ្យលោកមានឳកាសបើកមុខរបរជំនួញមានលុយផ្ទាល់ខ្លួនតែ៤០០ដុល្លារអាមេរិក និងខ្ចី​គេ​បន្ថែម​បា​នមួយចំនួនទៀតដើម្បីបើកអាជីវកម្មខ្លួនឯង ដោយមានទំនាក់ទំនងល្អជាមួយជនជាតិចិន ពេលនោះហើយបានធ្វើឲ្យលោកមានឳកាសទៅទិញគ្រឿងសម្ភារៈ បរិក្ខាពេទ្យធ្មេញពីប្រទេសចិន មក​លក់ឲ្យអតិថិជននៅរាជធានីភ្នំពេញ ។លោកវិចិត្រដារ៉ា បានឲ្យដឹងទៀតថា ចាប់ពេលនោះមក ធ្វើឲ្យមុខជំនួញរបស់លោកមានដំណើរការ​ទៅ​មុខជានិច្ច រហូតមានលុយអាចបង្កើត ក្រុមហ៊ុនមួយឈ្មោះECC Reality ផ្តោតលើវិស័យ​អចលន​ទ្រព្យ​ វិនិយោគដីលំនៅដ្ឋាន ។

លោកបានបញ្ជាក់ថា ផ្តើមចេញរកស៊ីលើកដំបូង បាន​ជួបការ​បរាជ័យ​ពេល​នោះ​ហើយជីវិតរបស់លោកបាត់បង់កិតិ្តយស មនុស្ស​ដែលគេធ្លាប់​ឲ្យតម្លៃគេ​លែង​ឲ្យ​តម្លៃ​ មាន​ការ​មើលងាយពីមនុស្សនៅជុំវិញខ្លួនគេលែងរាប់អាន គេលែងមើល​មុខពេល​នោះ​ហើយ​ធ្វើឲ្យជីវិតរបស់លោកមានការឈឺចាប់ ។ ហើយ​ធ្វើឲ្យលោកសម្រេចចិត្តបើកអាជីវកម្ម​ខ្លួនឯងដើម្បីធ្វើម្ចាស់ការខ្លួនឯង​ ដោយមើលឃើញថា បើចង់ជោគជ័យត្រូវតែបើក ធ្វើអាជីវកម្មខ្លួន​ឯង ។ ការផ្តល់តម្លៃលើការទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ បានរុញច្រានឲ្យ​លោក​ហ៊ាន​ផ្លាស់​ប្តូរ​ពីអ្នកធ្វើការស៊ីប្រាក់ខែគេ ងាកមកបើកជំនួញ វិញម្តងខណៈមនុស្សមួយចំនួនមិនហ៊ាន​ប្រថុយ ​ដោយខ្លួនឯងមានលុយតែ៤០០ដុល្លារតែប៉ុណ្ណោះ ។

បញ្ហាជីវិតផ្ទាល់ខ្លួនលោកភិរម្យ វិចិត្រដារ៉ា កើតនៅឆ្នាំ១៩៨៥ ក្នុងរាជធានីភ្នំពេញ ។ លោក​កំព្រា​ឪពុក​តាំងពីអាយុបានមួយខួបកន្លះ ដែលមានម្តាយប្រកបមុខរបរលក់អុស ។ លោកវិចិត្រដារ៉ា មាន​បងប្អូន​វ៣នាក់ស្រី២នាក់ លោកជាកូនទី២ក្នុងគ្រួសារ​ចំពោះ​ការសិក្សា​ លោកភិរម្យ វិចិត្រដារ៉ា បាន​ចូល​សិក្សា​នៅសាលា​បឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ធចំការមន រាជធានីភ្នំពេញ ហើយបាន​បន្ត​ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល។ជាបន្តបន្ទាប់មកទៀតបានសិក្សាថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យន័រតុន ជំនាញ(I.T) អាយ ធី សិក្សាបាន២ឆ្នាំ ក៏បោះបង់ការសិក្សាចោល ហើយងាកមកស៊ីបើកមុខជំនួញវិញម្តង ។

គួរបញ្ជាក់ដែរថាលោកភិរម្យ វិចិត្រដារ៉ា បានរៀបការជាមួយនារីឈ្មោះនង ស្រីពេជ្រ ជាអ្នករស់នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២ ។ លោក​ត្រូវ​បាន ​ព្រះ​មហា​ត្ស​ត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់​បង្គាប់​តែងតាំង​ជា ឧកញ៉ា កាល​ពី​ថ្ងៃ​ទី១១ ខែ តុលា ឆ្នាំ ២០១៩ នេះ ដោយសារ​តែ​បាន​ចូល​រួម​​បរិច្ចាគ​ធន​ធាន​ផ្ទាល់​ខ្លួន​ជា​ច្រើន ជួយ​ដល់​សង្គមជាតិ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print