សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ «​ស្នេហ៍​វ័យ​ចំណាស់​ចេះ​ថ្នាក់​ថ្នមខ្លួន​»

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​រូបថត​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​សម្តេច​ ជា​ពិសេស​ចៅប្រុស​ ចៅស្រី​របស់​សម្តេច​តែ​ម្តង​ ។​

​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​បាន​ សរសេរ​ថា​៖​

«​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ដាច់​ឆ្នាំ​ចាស់​ ២០១៥​ ចូល​ឆ្នាំ​ថ្មី​ ២០១៦!

​ខ្ញុំ​និង​ភរិយា​ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស​ ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​។​ ចំណែក​ខ្ញុំ​វិញ​ឆ្នាំ​នេះ​សប្បាយចិត្ត​ដោយ​បាន​មក​សំរាក​ទាំង​កូន​ទាំង​ចៅ​ជុំ​គ្នា​នៅ​មាត់សមុទ្រ​ ដែល​ផ្តល់​ឱកាស​ឱយ​ខ្ញុំ​មិន​ត្រឹមតែ​បាន​ជួបជុំ​កូនចៅ​ប៉ុណ្ណោះ​ទេ​ តែ​បាន​ផ្តល់​ឱយ​ខ្ញុំ​បាន​ជួប​ប្រាស្រ័យ​ជាមួយ​ប្រជាជន​ ស្វែង​យល់​សុខទុក្ខ​ប្រជាជន​បាន​ថែម​ទៀត​ផង​។​

​សំរាប់​ជីវិត​គ្រួសារ​ក៏​ជិត​ដល់​ខួប​៤០​ឆ្នាំ​ នៃ​ថ្ងៃ​រៀប​ការ​រវាង​ខ្ញុំ​ និង​ ភរិយា​ដែរ​។​ ក្នុង​បទ​ចម្រៀង​មួយ​មាន​ពាក្យ​ ថា​”​ស្នេហ៍​វ័យ​ចំណាស់​ ចេះ​ថ្នាក់​ថ្នមចិត្ត​”​។​ ឯខ្ញុំ​ខុស​ពី​នេះ​ ដោយ​ប្រើ​ពាក្យ​ថា​ “​ស្នេហ៍​វ័យ​ចំណាស់​ចេះ​ថ្នាក់​ថ្នមខ្លួន​”​។​ សុំ​ស្វែង​យល់​ និង​ សូម​មើល​រូបថត​ដែល​ខ្ញុំ​ជូន​ទៅ​ជាមួយ​»៕

1

2

10

3

4

5

6

7

8

...

9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print