ឆ្លងចរន្តអគ្គីសនីឆេះរោងជាងរបស់សាលា របស់សាលាបឋមសិក្សាតេជោហ៊ុនសែនទួលសងែ្ក

ចែករំលែក៖

ភ្នំពេញ: ឆ្លងចរន្តអគ្គីសនីឆេះរោងជាងរបស់សាលា របស់សាលាបឋមសិក្សាតេជោហ៊ុនសែនទួលសងែ្ក

បណ្តាលអោយខូចខាតតុទូចាស់ ៗនិងមិនបណ្តាលអោយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡេីយ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចក្នុងសាលាបឋមសិក្សាតេជោហ៊ុនសែនទួលសងែ្កផ្លូវ៩០៧ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សី រាជធានីភ្នំពេញ។

ចំពោះអគ្គីភ័យនេះបានរលត់ទៅវិញនៅម៉ោង៨យប់ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងរបស់ស្នងការរាជធានីភំ្នពេញ០២គ្រឿនឹងសាលាខណ្ឌឫស្សីកែវ០១គ្រឿង ផងដែរ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មូលហេតុមកពីឆ្លងចរន្តអគ្គីសនីទើបបណ្ដាលអោយឆេះរោងជាងរបស់សាលា បែបនេះអគ្គីភ័យខាងលេីនេះបណ្តាលអោយខូចខាតតុទូចាស់ៗនិងមិនបណ្តាលអោយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡេីយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print