ចិនបានអភិវឌ្ឍន៍អាវុធបរមាណូ​ កាន់តែទំនើប

ចែករំលែក៖

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ចិនគឺជាប្រទេសមហាអំណាចបរមាណូ ឈរលំដាប់ទី​៣លើពិភពលោក  ដោយ ចិនមានមីស៊ីលបរមាណូជាជ្រើនអាចវាយ​ប្រហារទៅលើគោលដៅនានា ក្នុងភពផែនដី ។

កាលពី​៥៥ឆ្នាំមុន គឺនៅ ខែតុលា ឆ្នាំ​១៩៦៤​ ចិនបានសាកល្បងគ្រាប់បែកបរមាណូ​ជាលើកដំបូង របស់ខ្លួន ដោយមានកម្លាំងផ្ទុះខ្លាំងដល់ ​​២២ គីឡូតុន​។ សូមបញ្ជាក់ថា ១ គីឡូតុន ស្មើនិង ១០០០គីឡូក្រាម រំសេវTNT ។

បច្ចុប្បន្ន​ចិន​មានក្បាលគ្រាប់បរមាណូ​ដល់ទៅ​២៩០ គ្រាប់  ក្លាយជាប្រទេសលំដាប់ទី​៣ បន្ទាប់ពីអាមេរិក និងរុស្ស៊ី ។ អំពីយុទ្ធសាស្ត្រសង្គ្រាម និងអាវុធទំនើបៗ ចិនមិនចាញ់មហាអំណាចទាំងពីរខាងលើ នោះឡើយ ដោយចិនក៏មានមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ​វាយប្រហារទៅលើ ទីតាំងនានានៅលើភព ផែនដី។

គ្មានអ្វីដែលជា អាថ៌កាំបាំង ទៀតឡើយគ្រាប់បែកបរមាណូ​របស់ចិន​ គឺអតីតសហភាពស៊ូវៀត ជាអ្នកជួយជ្រោមជ្រែងនៅក្នុងការអភិវឌ្ឍន៍​ អាវុធបរមាណូ ។ ប៉ុន្តែ​ក្រោយឆ្នាំ​១៩៦០ ទំនាក់ទំនងរវាងចិន និងរុស្ស៊ី​ មិនល្អនឹងគ្នា​ធ្វើឲ្យស៊ូវៀត ផ្អាក់កម្មវិធីជួយដល់ការផលិតអាវុធរបស់ចិន។

ប៉ុន្តែចិនបានស្រាវជ្រាវនិងស្វែងយល ហើយផលិត​គ្រាប់បែកបរមាណូដោយខ្លួនឯង​។​ មួយឆ្នាំក្រោយ ក្រោយការសាកល្បងបរមាណូនៅលើដី​ ចិនក៏បានសាកល្បងទម្លាក់គ្រាប់បែកបរមាណូ​ពីយន្តហោះ​នៅខែមិថុនា ឆ្នាំ​១៩៦៧ ដោយពេលនោះចិនបានបំផ្ទុះគ្រាប់ បែកបរមាណូ​ហីដ្រូសែន​ មានកម្លាំងផ្ទុះ ៣,៣ Megaton ។ 

ចាប់តាំងពីពេលនោះមកចិនបានក្លាយជាសមាជិកទី​៤ នៃ ប្រទេសបរមាណូលើពិភពលោក  បន្ទាប់ពីអាមេ រិក ស៊ូវៀត អង់គ្លេស ។ ចំណែកបារាំង​ជាសមាជិកទី​៥​បន្ទាប់ពីចិន​ ក្រោយពេលបារាំងសាកល្បង គ្រាប់បែក​ហីដ្រូសែនលើកដំបូងដោយជោគជ័យ។

បច្ចុប្បន្នចិន មានគ្រាប់បែកបរមាណូ ដាក់ឲ្យប្រើប្រាស់នៅក្នុង​ជួរកម្លាំងទាហាន  ក្នុងនោះមានកម្លាំងមីស៊ីលយុទ្ធសាស្ត្រ​ យន្តហោះទម្លាក់គ្រាប់ និង​មីស៊ីលបាញ់ចេញពីនាវាមុជទឹក។ នៅពេលនេះចិនក៏បានដាក់ ពង្រាយមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ​ នៅគ្រប់ទិសទី ក្នុងប្រទេស។

អំពីកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ  ចិនមានប្រមាណ ៩០ គ្រាប់ ប្រភេទ Dongfeng-4 និង Dongfeng-5A បានដាក់ពង្រាយនៅក្នុងទីតាំង​ ក្រោមដី អាចវាយប្រហារទៅកាន់គោលដៅនានា។ មីស៊ីលនេះមានល្បឿនដល់ទៅ ២៦.៩៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ចំណែករយៈចម្ងាយពី ទីក្រុងប៉េកាំងទៅកាន់ ទីក្រុង Miami អាមេរិក មានតែ ១១.៦៦០ គីឡូម៉ែត្រ តែប៉ុណ្ណោះ ដូច្នេះមីស៊ីល ខាងលើ អាចវាយប្រហារនៅលើទឹកដីអាមេរិក ដោយប្រើពេលមិនដល់ ៣០នាទីផង ។  ក្រៅពីនេះ នៅមានមីស៊ីលទំនើបៗជាច្រើនទៀត ដែលមានល្បឿនលឿនអាចកម្ទេចគោលដៅ ក្នុងរយៈពេលខ្លី​។

ការប្រឈមមុខតានតឹងរវាង អាមេរិក និងចិន ​ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធា​ បាន ជំរុញឲ្យទីក្រុង ប៉េកាំង កាន់តែបង្កើនសមត្ថភាព ការពារ និងវាយប្រហារដោយបរមាណូ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print