លោក ខៀវ កាញារីទ្ធ ៖ ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង

ចែករំលែក៖

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ។ អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺ ការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។

លោក ខៀវ កាញារីទ្ធ បានប្រសាសន៍ថា “ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង”។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល កាលពីល្ងាចថ្ងៃទី២២ ខែតុលា នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបន្តថា នេះជាព័ត៌មានគ្រោះថ្នាក់បំផុត។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឲ្យអ្នកនាំពាក្យតាមក្រសួង ស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះករណីនេះ ហើយសហការគ្នាឆ្លើយតប និងទប់ស្កាត់ព័ត៌មានប្រឌិតទាំងអស់នេះអោយមានប្រសិទ្ធភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print