បើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែនៅសង្កាត់វាលស្បូវ

ចែករំលែក៖

ភ្នំពេញៈ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋាន ស្ថាបនា ផ្លូវបេតុង ២ខ្សែ មានប្រវែងសរុប៦២៩ម៉ែត្រ ក្នុងនោះខ្សែទី១ មានប្រវែង៣៤៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកជាងព្រហ្ម និងខ្សែទី២ មានប្រវែង២៨២ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងក្នុងគម្រោមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ លោក_លោកស្រី ជាអភិបាលរង និងមានការចូលរួមពីប្រជាពលរដ្ឋទាំង២ភូមិប្រមាណជាង២០០រយនាក់ ។
លោកញាណ ច័ន្ទសោភា នាយក រដ្ឋបាលសាលាខណ្ឌច្បារអំពៅបានអោយដឹងថា ផ្លូវបេតុង២ខ្សែដែលបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ អនុវត្តគម្រោងដោយក្រុមហ៊ុន ផាត់ សុផល ដែលឈ្នះការដេញថ្លៃនាពេលកន្លងមកនិងត្រូវចំណាយថវិការអស់ជាង២០១ លានរៀល ស្ថាបនាក្រោមគម្រោមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩ ។
ក្នុងពិធីនេះដែរលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះ សំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និង យោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងទាំង២ខ្សែនេះ ។ ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការអនុវត្តគម្រោងត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៍ទទួលបានការសសើរពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរ ។ ជាមួយគ្នានេះលោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម ។រាល់ការផ្តល់ពត៍មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។
នៅចុងបញ្ចប់នៃពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគ្មានសរសៃដែកនេះដែរលោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម ។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print