តាំងពីដើមមក អាមេរិកគឺជាឈ្មួញសង្គ្រាមដោយតែងតែរកប្រាក់ចំណូលបានជាច្រើន ដោយសារតែសង្គ្រាម និងការប្រឈមមុខតានតឹងដោយយោធា ។ អាមេរិក តែងតែលក់អាវុធឲ្យប្រទេសទាំងនោះដើម្បីវាយប្រហារទៅលើសត្រូវ និងការពារខ្លួន។
ក្រុមហ៊ុនផលិតសព្វាវុធធំបំផុតលើពិភពលោករបស់អាមេរិក Lockheed Martin ទទួលបានប្រាក់ចំណូលខ្ពស់បំផុត មិនធ្លាប់មាន នៅក្នុងឆ្នាំ ២០១៩នេះ ដោយមានរហូតដល់ទៅ១៤០ពាន់លានដុល្លារ ដោយសាតែវិវាទ ការប្រឈមមុខដោយយោធាកើនឡើងនៅលើពិភពលោក។ ប៉ុន្តែ ក្រុមហ៊ុននេះបារម្ភ នៅឆ្នាំ២០២០ អាចនឹងធ្លាក់ចុះ ដោយមានក្រុមហ៊ុនប្រកួតប្រជែងជាច្រើន ។
ក្រុមហ៊ុន Lockheed Martin បានប្រកាសឲ្យដឹងថាការបញ្ជាទិញអាវុធការពារជាតិក្នុងឆ្នាំ២០១៩មានកើនឡើងដោយគិតជាទឹកប្រាក់មានរហូតដល់ទៅ១៤០ ពាន់លានដុល្លារ ។ ការកើតឡើងនេះដោយសារតែ វិវាទនយោបាយនៅលើពិភពលោកកើនឡើងខ្ពស់។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Lockheed Martin ភាគច្រើនអតិថជន បញ្ជាទិញមីស៊ីលល្បឿនលឿន រ៉ាដា និងសព្វាវុធ ការពារជាតិផ្សេងៗទៀត ។ តាមគម្រោង ក្រុមហ៊ុននេះនឹងផលិត យន្តហោះចម្បាំង ទំនើប F-35 សរុប ១៤០ គ្រឿង នៅឆ្នាំ២០២០ ។ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ គឺលក់យន្តហោះ៤០០គ្រឿងមានតម្លៃ សរុប៣៥ពាន់លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ។ ភាគច្រនដៃគូទិញអាវុធ គឺជាក្រសួងការពារជាតិអាមេរិក ផ្ទាល់ ព្រមទាំងអតិថជន មកពីបណ្តាប្រទេសជាសម្ពន្ធមិត្ត។
នៅក្នុងខែកញ្ញា កន្លងមក ប្រាក់ចំណូលរបស់ក្រុមហ៊ុន កើនឡើង១,៦ពាន់លានដុល្លារ ហើយក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៨មានតែ ១,៤ពាន់លានដុល្លារតែប៉ុណ្ណោះ ។ ទីផ្សារភាគហ៊ុន របស់ក្រុមហ៊ុន ក៏បានកើនឡើងផងដែរ ៕