ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់ធម្មជាតិជាបាតុភូតរន្ទះបាញ់ បណ្តាលឲ្យរងគ្រោះប្រជាពលរដ្ឋចំនួន០២នាក់ ឪពុក និងកូន កាលពីវេលាម៉ោង០៥និង០៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្ទះប្រជាពលរដ្ឋដែលកំពុងធ្វើពិធីភ្ជាប់ពាក្យកូនប្រុសកូនស្រី ស្ថិតក្នុង ភូមិ-ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឪពុក និង កូន មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ អិន អឿន ភេទប្រុស អាយុ៤៣ឆ្នាំ (រងរបួសស្រាល) ត្រូវជាឪពុកកូនកំលោះ
២.ឈ្មោះ អេន មេសា ភេទប្រុស អាយុ១០ឆ្នាំ (រងរបួសធ្ងន់)។ ជនរងគ្រោះទាំង០២នាក់ រស់នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ បានដឹងខ្លួន និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ៕ ប៉ែន នួន