ភ្នំពេញ៖ Lumi ដែលងាកទៅបើកជំនួញខាងផលិតផលក្នុងហាងនិងលក់តាមOnline បានប្រកាសស្វែងរកអតីតអ្នកគ្រប់គ្រងប្រចាំហាងនាងដើម្បីឲ្យចូលខ្លួនដោះស្រាយបញ្ហាប្រាក់កាក់និងបញ្ហាមួយចំនួនជាមួយនាងនិងបុគ្គលិកដទៃ។ ការប្រកាសឲ្យនេះក៏ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងការប្រកាសបញ្ចប់ការងារជាបុគ្គលិកកក្រោមបង្គាប់ម្នាក់នេះរួចហើយ។
សារអមដោយរូបភាពបុគ្គលឈ្មោះជុំ សារីមនោះត្រូវបានកញ្ញាLumi លើកឡើងថាបុគ្គលរូបនេះលែងជាបុគ្គលិករបស់ក្រុមហ៊ុនឲ្យមហាជនដឹងប៉ុន្តែសមាសភាពខាងលើត្រូវតែមកដោះស្រាយប្រាក់ឲ្យរួចរាល់ផងដែរ។
កញ្ញាlumiបានប្រកាសរកអតីតបុគ្គលិករបសដោយនាងបានសម្រេចដេញចេញបុគ្គលដែលមានតំណែងខាងលើនេះចាប់ពីយប់ថ្ងៃទី២៩ តុលា ឆ្នាំ២០១៩វេលាម៉ោង៨យប់។កញ្ញាទម្លាក់ហេតុផលថាឈ្មោះ ជុំ សារីមនោះខ្ជីខ្ជាការងារ បង្កភាពស្មោកគ្រោក ខ្វះអនាម័យ បង្កអសន្តិសុខក្នុងហាង។នាងថាដោយការអាណិតមេត្តាក្នុងនាមជាថៅកែនាងរមែងណែនាំជាប្រចាំហើយយូរទៅៗតាំងខ្លួនជាថៅកែនិងហ៊ានមើលងាយជីវិតឯកជនរបស់នាងហើយគំរាមបរិហារឿងជីវិតឯកជននាងទៀត។នៅមានការបង្ហាញសំណេរជាច្រើនទៀតដែលអតីតតារារូបនេះសរសេររៀបរាប់លើបណ្តាញគណនីរបស់នាង។
គោលបំណងចង់ឲ្យអ្នកមិនដឹងត្រូវប្រុងប្រយ័ត្នទុកជាមួយខ្លាចធ្លាក់លើបុគ្គលណាផ្សេងទៀតដូចដែលនាងបានជួប។គេនៅមិនទាន់ដឹងថាភាគីម្ខាងទៀតមានការយល់ឃើញបែបណាហើយគិតដោះស្រាយក្នុងជំហរបែបណាឡើយ។ភាពស្មោះត្រង់ជួយឲ្យមនុស្សដើរទៅមុខប្រសិនបើវៀចវេរនោះច្បាស់ជាបាត់ឆ្នាំងបាយ។ការងារគ្មានអ្វីជាងភាពស្មោះត្រង់រុញឲ្យរីកចម្រើនហើយចេះព្រួយបារម្ភពីចៅហ្វាយនាយឯថៅកែក៏គិតពីកូនចៅ ៕ ដោយ វឌ្ឍនា