នគរបាលវរៈការពារព្រំដែនគោក៣០៣ម្នាក់ត្រូវរថយន្តយោធាបុកស្លាប់ខណៈមេឃកំពុងតែភ្លៀងខ្លាំង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នគរបាលម្នាក់បម្រើកាងារនៅវរៈកាពារព្រំដែនគោកលេខ៣០៣ត្រូវរថយន្តមួយគ្រឿងរបស់យោធាស្រុកអូរាំងបើកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈមេឃកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងនោះ។

ហេតុការណ៍គ្រោះថ្នាក់ចរចាចរណ៍បណ្តាលឱ្យមន្ត្រីនគរបាលម្នាក់បម្រើកាងារនៅវរៈកាពារព្រំដែនគោកស្លាប់ភ្លាមៗនោះបានកើតឡើងនៅនៅវេលាម៉ោង១៧និង២៥នាទីថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅចំណុច លើផ្លូវជាតិលេខ៧៦ចន្លោះkm១២៩និង១៣០ស្ថិតក្នុងភូមិពូលូង សង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

យោងតាមប្រភពបានឱ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍រខាងកើតឡើងវាងរថយន្តនឹងម៉ូតូបើកបរទិសដៅបញ្ច្រាស់គ្នា។ ប្រភពបន្តថាមូលហេតុ បណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងពេកហើយរថយន្តបើកបរក្នុងល្បឿយ៉ាងលឿនមើលផ្លូវមិនឃើញគ្មានការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូមកពីមុខនៅខាងឆ្វេងដៃពេញទំហឹងតែម្តង។

ហើយបន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបររថយន្តក៏ចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តម៉ាកAVALON ពាក់ស្លាកលេខភ្នំពេញ២G ៧១៤០ពណ៍ទឹកមាសនៅទីនោះ។ ជនរងគ្រោះអ្នកជិៈម៉ូតូឈ្មោះស៊ីម ភូរិតភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរ នគរបាលវរៈ៣០៣ការពារព្រំដែនគោក មានទីលំនៅភូមិត្រពាំងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយស្នាក់នៅក្នុងទីបញ្ជាការវរះ៣០៣។ជនរងគ្រោះជិៈម៉ូតូម៉ាកវេវពណ៌សអត់ស្លាកលេខមានកញ្ចក់មានមួក។

នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញលិខិតផ្ទេរសិទ្ធវរៈសេនីយ៍ត្រីប៊ុន វ៉ាង ជាមេបញ្ជាការស្តីទីនៃមូលដ្ឋានកងទ័ពស្រុកអូរាំងក្នុងរថយន្តបង្ករ។

រាល់ឯកសារនិងអត្តសញ្ញាណទាំងនេះសមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា ជនបង្ករជាយោធានៃ មូលដ្ឋានកងទ័ពស្រុកអូរាំង។ ហើយសាកសពត្រូវបានសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅលំនៅឋាននៃសពផងដែរ។ ជីវន្ដ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print