រថយន្តហ្វូហ្សូបើកបុកអ្នកបើកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសម្នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅលើដងផ្លូវដោយ​សារអ្ន​កបើកបររថយន្តប្រើប្រាស់ល្បឿនលឿន ស្របពេលមេឃកំពុងធ្លាក់ភ្លៀង រីឯម៉ូតូបានរងការខូចខាតធ្ងន់ធ្ងរ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១៨៖៣០នាទី នៅលើផ្លូវលេខ៧១ ចំណុចភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

នគរបាលស្រុកចំការលើឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងដំណើរស្របទិសគ្នា ។ រថយន្តម៉ាកហ្វូហ្សូ (FUSO) ពណ៌ខៀវចាស់ ពាក់ស្លាកលេខ តាកែវ 3A-1527 អ្នកបើកបរឈ្មោះ ស៊ន់ ហេង ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រីង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរពីត្បូងទៅជើងលុះធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកពីក្រោយម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ អឿ អាត ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរពីត្បូងទៅជើង។

នគរបាលបញ្ជាក់ថា យោងតាមការវាស់វែងពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តបើកបរប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ស្របពេលមេឃធ្លាក់ភ្លៀងផង ខណៈរថយន្តបង្កហេតុបានបើករត់គេចហើយត្រូវបានកម្លាំងជំនាញ អធិការដ្ឋានធ្វើការស្ទាក់ឃាត់បាននៅចំណុចមុខអធិការដ្ឋាន ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។  នគរបាលបន្តថា សពបុរសជនរងគ្រោះ ឈ្មោះ អឿ អាត ។

បន្ទាប់ពីនគរបាលបានពិនិត្យនិងធ្វើកំណត់ហេតុចប់សព្វគ្រប់ បាននាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំការលើ ខណៈអ្នកបើកបររថយន្តបង្កហេតុឈ្មោះ ស៊ន់ ហេង បានសាក​សួរនិងបន្តកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print