ជនជាតិចិនបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា និងមានអ្នករួមដំណើរម្នាក់បានបេីករថយន្តលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងនៅកន្លែង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៨៩ក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា ​មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់រួមដំណើនិងបុរសម្នាក់ទៀត បានវើករថយន្តម៉ាកTOYOTA RAV4មួយគ្រឿង
ពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AG 7501 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ289ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណះមកដល់ចំណុចកេីតហេតុត្រង់ផ្លូវបែកជាបួនត្រង់ស្តុបផ្សារទួលគោកក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្បាលនាគវៀចចេញពីគ្នាបន្តិចចំណែករថយន្តក្រឡាប់ផ្ងាជើងទៅមុខលែងរួចសំណាងល្អមិនមានអ្នករងរបួស។

បន្ទាប់ពីហេតុសមត្ថកិច្ចបានចុះមកដល់ទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print