ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាននិងសោភ័ណ្ឌភាពទីក្រុងខណៈ ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីបសំពះព្រះខែអក អំបុកនឹងឈានមកដល់ក្នុងពេលខាងមុខនេះដោយបានឧបត្ថម្ភនូវម៉ូតូដឹកសំរាមបែបទំនើបៗ ជិត១០០គ្រឿងដែលអាចបែនចាក់សំរាម ដោយខ្លួនឯងបាន ជូនដល់អាជ្ញាធរខណ្ឌចំនួន៤ គឺខណ្ឌដូនពេញ , ចំការមន,ជ្រោយចង្វារ,បឹងកេងកង ដើម្បីអាជ្ញាធរខណ្ឌនៅកណ្ដាលក្រុងយកនេះយក ទៅប្រើប្រាស់ប្រមូលសំរាម ក្នុងឱកាសពិធីបុណ្យអ៊ុំទូក ។
ពិធីប្រគល់ម៉ូតូដឹកសំរាមទំនើបៗជូនខណ្ឌទាំងបួននេះបានធ្វើឡើង កាលពីល្ងាចថ្ងៃចន្ទ៨កើតខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិង ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ខណ្ឌដែលទទួលបានម៉ូតូដឹកសំរាមទំនើបៗនេះរួមមាន៖ ខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេង កងដើម្បីយកទៅប្រគល់ជូនបន្តទៅគ្រប់សង្កាត់ទាំងអស់នៃខណ្ឌទាំងបួននេះខណៈដែលខណ្ឌទាំងបួនសុទ្ធតែជាខណ្ឌសំខាន់និងសកម្មបំផុតក្នុងការត្រៀមប្រមូលយកសំរាមនិងសំអាតដើម្បីសោភណ្ឌភាពទីក្រុងនិងអនាម័យបរិស្ថានក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីបសំពះព្រះខែអកអំបុកដែលនឹងធ្វើឡើង នៅបណ្តោយមាត់ទន្លេមុខព្រះបរមរាជ្យវាំង។
បើតាមការបញ្ជាក់អោយដឹងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអោយដឹងថា៖ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការប្រគល់ជូនម៉ូតូដឹកសំរាមទំនើបដែលអាចបែនចាក់ សំរាមបាននេះទៅប្រគល់ជូនគ្រប់ខណ្ឌទាំង ១៤ ដើម្បីប្រគល់បន្តឲ្យ គ្រប់សង្កាត់ក្នុងរាជធានីភ្នំពេញងាយស្រួលក្នុងការនាំយកកាក់សំណល់ ទៅចាក់ឬប្រមូលផ្តុំនៅទីលានចាក់សំរាមធ្វើយ៉ាងណាពន្លើនការងារប្រមូលសំរាមនិងថែរក្សាបរិស្ថានអនាម័យជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញអោយបានល្អប្រសើរជៀសវាងការថ្នាក់ថ្នាក់ពីសំណាក់ប្រជាពលរដ្ឋដែលមានកន្លងមកខណៈដែលក្រុមហ៊ុនស៊ិនទ្រីទទួលបន្ទុកក្នុងការប្រមូលសំរាម ៕ ដោយ៖ សំរិត