ភ្នំពេញ៖អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញនេះ បានដឹកនាំកម្លាំងចម្រុះឃាត់ខ្លួនអតីតសកម្មជនអតីតបក្សប្រឆាំង១០នាក់ ក្នុងអតីតទីស្នាក់ការកណ្តាល នៅចាក់អង្ក្រែ ខណ្ឌមានជ័យ ពាក់ព័ន្ធការរៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ជាមួយទណ្ឌិត សម រង្ស៊ី ។
លោក ឌី រ័ត្នខេមរុណ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នេះ ថា កម្លាំងរបស់លោក បានឃាត់ខ្លួនមនុស្ស១០នាក់ ក្នុងទីស្នាក់ការនេះ ដោយពាក់ព័ន្ធការរៀបចំគម្រោង រង់ចាំការចូលរួមសកម្មភាពជាមួយទណ្ឌិត សម រង្ស៊ី ក្នុងគោលបំណងលរំលំរាជរដ្ឋាភិបាល ។
លោក អះអាងថា បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយ ដើម្បីចាត់ការតាមច្បាប់ ៕
...