យ៉ាងហោចណាស់ក៏មានមនុស្ស២០នាក់ស្លាប់និង៥០នាក់រងរបួសនៅក្នុងហេតុការណ៍ប្រជ្រៀតជាន់លើគ្នាកាលពីថ្ងៃទី១០ខែកក្កដា ។ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងក្នុងពេលដែលប្រជ្រៀតគ្នាទៅយកខោអាវដោយឥតគិតថ្លៃនៅក្នុងទីក្រុងMymensingh ភាគខាងជើងប្រទេសបង់ក្លាដែស។
ប៉ូលិសក្នុងតំបន់បានផ្សាយថានៅវេលាម៉ោង៤និង៤៥នាទី មានពលរដ្ឋប្រមាណ១៥០០នាក់ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនផលិតបារីក្រោយពេលម្ចាស់ក្រុមហ៊ុនប្រកាសថានឹងចែកចាយខោអាវដល់ពលរដ្ឋក្រីក្រតាមពិធីបុណ្យរបស់សាសនាអិស្លាម។
ភាពចលាចលកើតឡើងក្នុងពេលដែលមានពលរដ្ឋរាប់រយនាក់ព្យាយាមចូលទៅតាមទ្វាតូចមួយដើម្បីបានទៅយកខោអាវ។ ជនរងគ្រោះភាគច្រើនគឺជាស្ត្រី។ ប៉ូលិសបានឲ្យដឹងថាអ្នកស្លាប់អាចនិងកើនឡើងខ្ពស់ជាងនេះក្នុងពេលអ្នករងរបួសធ្ងនច្រើនកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។
ថ្នាក់ដឹកនាំក្រុមហ៊ុន៦នាក់ត្រូវបានចាប់ខ្លួនដើម្បីបើកការស្រាវជ្រាវពិមូលហេតុ៕







