ជនជាតិកូរ៉េម្នាក់ស្រវឹងបើករថយន្តបុករនាំងដែកពុះចែកទ្រូងផ្លូវវៀចអស់មួយផ្ទាំង

ចែករំលែក៖

ភ្នំពេញ​៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតឡេីងដោយសារតែអ្នកបេីកបរមានជាតិស្រវឹង ខណៈដែលបុរសជនជាតិកូរ៉េ២នាក់ស្រវឹងស្រាជោគជាំបានបើករថយន្ត១គ្រឿងម៉ាកនីសាន់ ក្នុងល្បឿនលឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់ចំនួនមួយផ្ទាំង​ ។

IMG_4226

ករណីគ្រោះចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១​ ខែមករា​ ឆ្នាំ​២០១៥​ នៅមុខក្រសួងការពារជាតិ​ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី​  សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តនីសាន់មួយគ្រឿង​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2V-3218 បើកបរដោយបុរសជនជាតិកូរ៉េ២​នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធរុស្សី​ ក្នុងទិសដៅពីកើតទៅលិច​យ៉ាងលឿន ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ​ ខណៈបេីកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់ចំនួនមួយផ្ទាំង​  ហើយរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំផងដែរ ។

ក្រោយកើតហេតុគេឃេីញសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុព្រមទាំងឃាត់រថយន្ត​ និងអ្នកបេីកបររួចប្រគល់ឲ្យនគរបាលជំនាញស្ទួចយកទៅការិយាល័យចរាចរណ៍ជើកគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋ ៕

IMG_4229

IMG_4225

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print