ខួប ១០ឆ្នាំSmart Axiata ចេញផ្សាយរបាយការណ៍ស្ដីពីកម្មវិធីនិរន្តរភាព និងការបង្កើតសមិទ្ធផលសង្គម

ចែករំលែក៖

ភ្នំពេញ៖រសៀលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីនិរន្តរភាពឆ្នាំ ២០១៨ របស់ខ្លួនដែលបង្ហាញពីការអនុវត្តកម្មវិធីនិរន្តរភាពសង្គមនិងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅឯសណ្ឋាគារ Rosewood Phnom Penh

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព  លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។  លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា  ៖ «កម្មវិធីនិរន្តរភាពសង្គមតែងតែជាគន្លឹះនៃទស្សនវិជ្ជាអាជីវកម្មរបស់យើង ដោយទទួលស្គាល់នូវទំនួលខុសត្រូវដ៏ធំ ធេង យើងត្រូវធានាថា អាជីវកម្មរបស់យើងនឹងរីកចម្រើនរួមគ្នាជាមួយដៃគូពាក់ព័ន្ធ និងសហគមន៍របស់យើង។

ក្នុងឆ្នាំ ២០១៨ នេះក្រុមហ៊ុន Smart បានចូលរួមវិភាគទានចំនួន ៣៧៤ លានដុល្លារដល់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា (ស្មើរ១,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ។ ក្រុមហ៊ុនក៏បានចូលរួមបង្កើតការងារចំនួន ៥១.០៣៥ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួនផងដែរ។ ក្រៅពីបង់ពន្ធចំនួន ៨៦ លានដុល្លារលើពន្ធ អាករ និង កម្រៃនិយ័តកម្ម  ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,៦ភាគរយ នៃចំណូលពន្ធលើថវិការជាតិសរុប។  ក្រុមហ៊ុន Smart បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារជាមួយនឹងពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន។

លោក Thomas បានពន្យល់ថា៖ «ក្រុមហ៊ុន Smart តែងតែយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ នៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បានវិនិយោគជាង ១,៤២ ពាន់លានដុល្លារ ហើយក៍បានបង់ពន្ធជាង ៣៧០ លានដុល្លារ លើពន្ធ អាករ និង កម្រៃនិយ័តកម្ម។ យើងធ្វើវិភាគទានច្រើនជាង ១ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់យើងជារៀងរាល់ឆ្នាំលើកកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលបានផ្ដល់ផលប្រយោជន៏ខ្លាំង ដល់សហគមន៍ដែលយើងធ្វើប្រតិបត្តិការជាមួយ»។លើសពីនេះទៀត ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្តគម្រោងដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការប្រើប្រាស់វិភាគទានច្រើនជាង ៨,៣ លានដុល្លារ ដល់មូលនិធិកាតព្វកិច្ចសេវាកម្មសកល និង មូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ។

លោក David Lau ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងកម្មវិធីនេះបានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពចំពោះការចូលរួមចំណែកការអភិ វឌ្ឍន៍ប្រទេសកម្ពុជា ការធ្វើអាជីវកម្ម និងសមិទ្ធផលវិជ្ជមានក្នុងសង្គមកាន់តែច្រើនឡើងរបស់ក្រុមហ៊ុន Smart។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន នឹងពង្រឹងភាពជាអ្នកដឹកនាំផ្នែកទិន្នន័យចល័ត ផ្ដល់សេវាកម្មកម្សាន្តក្នុងរបៀបរស់នៅដ៏រំភើប និងការប្តេជ្ញាចិត្តក្នុងរយៈពេលវែងដល់ប្រទេស   កម្ពុជា ខណៈដែលដើរតួនាទីរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ»

ព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Smart កាលពីឆ្នាំមុនគឺការចុះអនុស្សរណៈយោគយល់គ្នាដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារជាមួយ ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួង ប្រៃសណីយ៍ និងទូរគមនា គមន៍ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart ក៏បានពង្រីកគំនិតផ្តួចផ្តើមបច្ចេកវិទ្យា របស់ខ្លួន ដើម្បីជំរុញអាជីវកម្មទើបបង្កើតថ្មី និងដាក់ដំណើការកម្ម វិធី SmartSpark ដែលជាកម្មវិធីភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាពរបស់អង្គការសហប្រជាជាតិ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print