សម្តេចតេជោ ៖ កីឡាករអុំទូកត្រូវយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹងអោយច្បាស់អំពីជំងឺឆ្លងកាចសាហាវអេដសស៍ (Aids)

ចែករំលែក៖

ភ្នំពេញ ៖ ជាការក្រើនរឮកក្នុងន័យការពារប្រសើរជាងព្យាបាល នៅមុនពេលពិធីបុណ្យអុំទូកចាប់ផ្តើមនាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា « សូមបងប្អូនកីឡាករអុំទូក កុំនាំជំងឺអេដស៍ (Aids) ចូលផ្ទះ» ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សូមប្រកាសអំពាវនាវដល់បងប្អូនកីឡាករអុំទូក ក៏ដូច​ជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកកចាប់ពីថ្ងៃទី១០ដល់ ១២ វិច្ឆិកា ២០១៩នាពេលខាងមុខនេះ សូមមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹងអោយច្បាស់អំពីជំងឺឆ្លងកាចសាហាវអេដសស៍ (Aids) គឺសូមកុំនាំជំងឺអេដស៍ពីភ្នំពេញត្រឡប់ទៅអោយប្រពន្ឋនៅផ្ទះ ។

ទន្ទឹមនឹងនេះ សូមគណៈកម្មការដែលគ្រប់គ្រងក្រុមកីឡាករករអុំទូករបស់ខ្លួនយកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មានរំលឹកបន្ថែមចៀសវាងកុំអោយបងប្អូនកីឡាករសប្បាយលង់ខ្លួននាំជំងឺអេដស៍ដល់ប្រពន្ឋកូននិងក្រុមគ្រួសារ ។

សូមជម្រាបថា សម្រាប់ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (NAA) នឹងបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយរៀបចំឲ្យក្រុមការងារខ្លួនដើរចែកស្រោមអនាម័យចំនួន៥០ម៉ឺនស្រោម ដល់ពលរដ្ឋ នាពិធីបុណ្យអុំទូក នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ។ នេះបើតាមលោក ហ៊ោ ប៉ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយក្រសួងព័ត៌មាន ។

ជាការសង្កេតមើល គឺ ជារៀងរាល់ឆ្នាំ ឱ្យតែកម្ពុជារៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អក​អំបុក អាជ្ញាធរតែងតែចែកស្រោមអនាម័យ ម៉ាក Ok ដល់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយឥតគិតថ្លៃផងដែរ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print