ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀន ដឹងដល់សមត្ថកិច្ចចុះមកធ្វើការចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀន លាក់មិនជិតដឹងដល់សមត្ថកិច្ច ក៏ចុះមកធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង២៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉េត សុភា ហៅពៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកវត្ថុតាដកហូតបានមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀនចំនួន៧កញ្ចប់ (តូច៣កញ្ចប់ ,មធ្យម២​កញ្ចប់ និងធំ២កញ្ចប់) ,ម៉ូតូ១គ្រឿងម៉ាកហុងដាប៊ិច ,ទូរសព្ទ័ដៃ១គ្រឿង ,កាបូបក្រវ៉ាត់ចង្កេះ១សម្រាប់ដាក់ថ្នាំញៀន និងសម្ភារះវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញផ្នែក ប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញមុខសញ្ញាកំពុងជិះម៉ូតូតាមផ្លូវលើខ្នងប្រឡាយ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួន រួចសាកសួរ ត្រួតពិនិត្យ និងឆែកបានរកឃើញថ្នាំញៀនចំនួន៧ ក្នុងនោះកញ្ចប់តូច៣ ,កញ្ចប់មធ្យម២ និងកញ្ចប់ធំចំនួន២កញ្ចប់ ដែលជនសង្ស័យដាក់ក្នុងកាបូបក្រវ៉ាត់ចង្កេះ ។ បន្ទាប់ពីធ្វើការឆែកឆេររួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

សុំបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ រយះពេល៣ឆ្នាំម្ដងរួចមកហើយ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print