ខេត្តកែប៖ នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ(ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩) នេះ នៅឆ្នេរសមុទ្រកែប នៃខេត្តកែប មានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់បានទៅលេងកម្សាន្តយ៉ាងសប្បាយខណៈប្រទេសជាតិមានសុខសន្តិភាពមានដំណើរការយ៉ាងល្អប្រសើរ ក្រោមដំបូលសន្តិភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
មន្រ្តីមន្ទីរទេសចរណ៍ខេត្តកែបបានឲ្យដឹងថា រយៈពេលពីរថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ (១០-១១ វិច្ឆិកា ឆ្នាំ២០១៩) នៅក្រុងកែបមានភ្ញៀវទេសចរទៅកម្សាន្តសប្បាយរីករាយមិនតិចជាង៥ពាន់នាក់ ខណៈនៅរាជធានីភ្នំពេញ ឬមូលដ្ឋាននានាទូទាំងប្រទេសទេស ប្រជាពលរដ្ឋបានចូលរួមដើរលេងកម្សាន្តយ៉ាងរីករាយ ដោយមិនខ្វល់ពីក្រុមឧទ្ទាម ដែលតែងតែចង់បង្កអសន្តិសុខចំពោះជាតិទេនោះ។
មន្រ្តីរូបនោះបានបញ្ជាកើថា ព្រះរាជពិធីបុណ្យអុំទូក មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ ចំណែកនៅក្រុងកែបឯណេះវិញ មានភ្ញៀវទេសចរមកកម្សាន្តមិនដាច់នោះឡើយ ៕