នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីលួចទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ​៖​ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវនគរបាលធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង ១និង០០នាទី ពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខP52 ផ្លូវ លំ ភូមិ សាមគ្គី ៤ សង្កាត់ ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ មានឈ្មោះ សុខ សេងហុង ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ត្រពាំង អណ្តូង សង្កាត់ ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ សួស សំរិត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ សារព័ត៍មាន ស្នាក់នៅផ្ទះលេខP52 ផ្លូវ លំ ភូមិ សាមគ្គី ៤ សង្កាត់ ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បាត់បង់៖ ទូរស័ព្ទដៃ២គ្រឿង
១.ម៉ាកអាយហ្វូន 6 ១គ្រឿង
២. ១.ម៉ាកអាយហ្វូន 7Plus ១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះថាមានជនសង្ស័យធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃបានសម្រេចហេីយគេចខ្លួនបាត់​ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print