របួសធ្ងន់-ស្រាល៤នាក់ ក្នុងករណីឆេះទីតាំងបញ្ចូលហ្គាស នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល:យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់-ស្រាលក្នុងករណីគ្រោះថ្នាក់អគ្គីភ័យឆេះទីតាំងបញ្ចូលហ្គាសនិងស្តុកធុងហ្គាស បណ្តាលអោយផ្ទះធុងហ្គាសរងរបួសមនុស្សស្រី០២នាក់ ប្រុស២នាក់ កាល​ពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០១.៣០នាទី នៅភូមិសំរោងក្អែរ២ ឃុំសំរោង ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលម្ចាស់ផ្ទះឈ្មោះ ឈុន គង់ ភេទស្រីអា យុ៥៦ឆ្នាំ។

ជនរងគ្រោះចំនួន០៤នាក់ មានឈ្មោះសុិន សុខា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស មានទីលំនៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌ័កំបូល រាធា នីភ្នំពេញ របួសធ្ងន់ ។ទី២.ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស របួសធ្ងន់ ។ ទី៣.ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ០៣ឆ្នាំជនជាតិខ្មែរ មុខរបរក្នុងបន្ទុក របួសស្រាល និងទី៤.ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស អ្នកទាំង០៤នាក់មានទីលំនៅភូមិឃុំជាមួយ ។បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។

សម្ភារៈខូចខាតរួនមានរោងស្តុកនិងបញ្ចូលហ្គាសទំហំ៥x៨mធ្វើអំពីដែក ប្រក់សង្ក័សី ដំបូល ជញ្ជាំងសង្ក័សី ធុងហ្គាសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន០៣ធុងតូច។ សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានដាំទឹកនៅក្នុងរោងបញ្ចូហ្គាសស្រាប់ឆាប​អណ្តាតភ្លើងឆាប់ចេញពីចង្ក្រានដាំទឹក ឆេះធុងហ្គាសនិងផ្ទុះធុងហ្គាសបណ្តាលឲ្យឆាបឆេះរោងស្តុបហ្គាស​និង​បញ្ចូលហ្គាសតែម្តងហ្គាសពីធុងធំដាក់កំប៉ុងរួចក៍មានការឆាបឆេះឡើងបណ្តាលខូចខាតសម្ភារៈដូចបាន​រៀប​ រាប់ខាងលើ ។

ក្រោយទទួលបានពត៌មាន ថាមានភ្លើងឆេះ កំលាំងប៉ុស្តិបានចុះដល់ កន្លែងកើតហេតុសហការជាមួយកំលាំង ប្រជាការពារ និងប្រជាពលរដ្ឋ បាញ់ទឹក ពន្លត់បាន១០០%មិនរាលដាលដល់ផ្ទះប្រ ជាពលរដ្ឋទេ ។សម្ថតកិច្ចឥតបានប្រើប្រាស់រថយន្តពន្តត់អគ្គីភ័យទេដោយសារការបាញ់ទឹកនៅទីនោះគ្រប់គ្រងសភាពការណ៍បានហើយ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print