ខឹងសុំលុយបុរសម្នាក់២០០ដុល្លារមិនបានតាមវាយកញ្ចក់រថយន្តដល់ផ្ទះ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានស្ទាក់គំរាមយកលុយពីបុរសម្នាក់ចំនួន២០០ដុល្លារតែជនរងគ្រោះអោយតែ៥០ដុល្លារទេីបជនសង្ស័យខឹងតាមវាយកញ្ចក់រថយន្តដល់ផ្ទះនៅចំណុចភូមិក្រាំងដូនទៃ​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញហេីយគេចខ្លួនបាត់វេលាម៉ោង១៧និង៣០នាទីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង១៦និង៣០នាទីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី
ភ្នំពេញ ។
ត្រូវបាននគរបាលឃាត់ខ្លួន
នៅមានករណីធ្វើអោយខូចខាតដោយចេតនា
កើតឡើងមួយលើក បង្ករឡើងដោយៈ
ឈ្មោះសាន់ ចន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៧
ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ភឿន រដ្ឋណា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅផ្ទះលេខ១៧៨ ផ្លូវបេតុង ក្រុមទី១ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-សំភារៈខូចខាត បែកកញ្ចក់មុខរថយន្តចំនួនមួយផ្ទាំង។
 សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូជាមួយប្រពន្ធចេញពីផ្ទះនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅយកលុយថ្លៃផ្ទះជួល នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចំនួន៥៩០ដុល្លាររួចក៏ជិះម៉ូតូជាមួយប្រពន្ធ យកលុយផ្ទះជួលទៅអោយជីតានៅ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌ
កំបូល រាជធានីភ្នំពេញ ពេលនោះបានជួបជនសង្ស័យមកសុំលុយជនរងគ្រោះចំនួន ២០០ដុល្លារ តែជនរងគ្រោះ អោយ៥០ដុល្លារ រួចជនសង្ស័យខឹង ក៏ជិះម៉ូតូតាមមកដល់ផ្ទះជនរងគ្រោះនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍​ សែនជ័យ រាជធានីភ្នំពេញ វាយកំទេចកញ្ចក់រថយន្ត របស់ជនរងគ្រោះបណ្តាលអោយបែកកញ្ចក់មុខចំនួនមួយផ្ទាំង រួចក៏គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ។
សមត្ថកិច្ចបានបន្តថា​ រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះតាមរកជន
សង្ស័យឃើញនៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី
ភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលដើម្បីចាត់ការតាមផ្លូវ
ច្បាប់តែម្តង៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print