ចោរប្រុសស្រី៣នាក់ លួចយកទ្រព្យសម្បត្តិគេពីខេត្តកំពង់ចាម គេចខ្លួនមកដល់ភ្នំពេញ ត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភូមិអូជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចហើយនាំគ្នាគេចខ្លួនមក រាជធានីភ្នំពេញ ក៏ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលស្រុកព្រៃឈរ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលថ្ងៃទី១៦ និងថ្ងៃទី១៧ ខែ  វិច្ឆិកា ឆ្នាំ២០១៩ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណី អំពើលួច(លួចយកទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភូមិអូជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយជនសង្ស័យទី១-ឈ្មោះ សុខ  សី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិអណ្តូង សង្កាត់ គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១៤.០០ នាទី នៅចំណុចផ្លូវលំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ) ។ ទី២-ឈ្មោះ លី ផានិត ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១១.០០នាទី នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ) ។ និងទី៣-ឈ្មោះ ហន លី ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១១.០០នាទី នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ) ។

មន្រ្តីដដែរបន្តថា ក្រោយឃាត់ខ្លួនវត្ថុតាងចាប់យកមាន៖ -កាតបញ្ចូលប្រាក់សែលកាត តម្លៃ ១ដុល្លារអាមេរិក ចំនួន ១៣ សន្លឹក, ទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿង ម៉ាកណូគា ពណ៌ ខ្មៅ ចំនួន ០១ ,ម៉ាកណូគា ពណ៌ ផ្ទៃមេឃ ចំនួន ០១ និងម៉ាកសាំសុង ពណ៌ មង្ឃុត ចំនួន ០១, -នាឡិកាដៃ ចំនួន ០៥ គ្រឿង ម៉ាក MOMENT ,ម៉ាក RADO ROLEX,ម៉ាកSWISS ,ម៉ាកAQCV , -កងដៃធ្វើពីលោហាធាតុ ពណ៌លឿងស្លេក ចំនួន ១៤ កង , ខ្សែដៃធ្វើពីលោកហធាតុ ពណ៌លឿងស្លេក ចំនួន ០១ខ្សែ ,ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ចំនួន ០១ខ្សែ ,បណ្តោងរូបផ្ការចំប៉ា ស្រោមលោហធាតុពណ៌លឿងស្លេកចំនួន ០១ , -ម៉ូតូម៉ាក AEROX ពាក់ស្លាក លេខ ភ្នំពេញ ១HY ៦៣៧៦ ចំនួន ០១ គ្រឿង , -ទូរសព្ទ័ដៃម៉ាកអាយហ្វូនស៊ីចផ្លឹស ចំនួន ០១ គ្រឿង, -ទូរសព្ទ័ដៃម៉ាកសាំសុងអេស៧ ពណ៌ ខៀវ ចំនួន ០១ គ្រឿង, -ទូរសព្ទ័ដៃម៉ាកអាហ្វូន អ៊ីចអែ  ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៣ និងវត្ថុតាងខាងលើ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតសាលារាជធានីភ្នំពេញ កសាងឯកសារប្រគល់ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពងចាម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print