លោក អូស្មាន ហាស្សាន់ ៖ អតីតអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជួបសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំមូស្លឹមកម្ពុជាទូទាំងប្រទេសជង៤០០នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួល បន្ទុកបេសកកម្មពិសេស បានទទួលជួបជាមួយអតីតអនុប្រធា នាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក បណ្ឌិត ម៉ូហាម៉េដ យូស៊ុហ្វកាឡា (H.E. DRS Muhammed Jusuf Kalla) នៅរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្ដល់ភាពស្និតស្នាល ក្នុងនាមបងប្អូនតែមួយ និងផ្លល់ភាពកក់ក្ដៅជាមួយថ្នាក់ដឹកនាំឥស្លាមទូទាំងប្រទេស ដែលអញ្ជើញមកពី២៥ ខេត្តក្រុង ចំនួនប្រមាណ៤០០នាក់ នៅមជ្ឈមណ្ឌល់ម៉ូឌែន៥ រាជធានីភ្នំពេ ញ។

ជំនួបនេះធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពូលអាស៊ី ប៉ាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទទួលបដិសណ្ឋារកិច្ច ដោយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសក កម្មពិសេស ដែលមានតំណាងសហគមន៍ខ្មែរឥស្លាម ដែលជាមាសភាពថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ស្ទើគ្រប់ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានគណៈអ៊ីម៉ាំរាជធានី ខេត្ត ប្រធាន អនុប្រធាន សម្ព័ន្ធយុវជនមុស្លិមកម្ពុជា គ្រប់រាជធានី ខេត្ត និងតំណាងសមាគមនានា ហើយក៏មានអង្គទូត នៃបណ្តាប្រទេសមួយចំនួនផងដែរ។ការរៀបចំទទួលបដិសណ្ឋារកិច្ច និងជួបជុំនេះ រៀបចំជូនដោយលោក អូ

ស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ហើយក៏ធ្វើឡើងបន្ទាប់ពី ជំនួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមសហគមន៍ខ្មែរ-ឥស្លាម លោកសូមកោតសរសើរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ការអញ្ជើញសាកសួរ សុខទុក្ខ និងសំណាលទទួលទានអាហារជាមួយគ្នា ពីសំណាក់ថ្នាក់ដឹកនាំកំពូលប្រទេសឥណ្ឌូណេស៊ី ដែលជាអតីអនុប្រធានធិបតីសាធារណៈរដ្ឋ ឥណ្ឌូណេស៊ី ទើបតែបញ្ចប់អាណត្តិថ្មីៗនេះ។

លោកសូមយកឱកាសនេះ បង្ហាញពីភារភាពជាបងប្អូនរវាងប្រជាជនប្រទេសទាំង២ ជាពិសេសប្រជាជនឥណ្ឌូណេស៊ី និងសហគមន៍ខ្មែរឥស្លាម ដែលកន្លងមក ជាយូរលង់មកហើយជានិច្ច កាលតែងតែមានទំនាក់ទំនងល្អ ជាពិសេសឥណ្ឌូណេស៊ី តែងតែផ្តល់ឱកាសផ្តល់ការដោះស្រាយ និងសម្រួលតម្រូវការផ្សេងៗ របស់សហគមន៍។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ីអំពី គោលនយោបាយសុខដុមបនីយកម្ម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់នូវតម្លៃ សិទ្ធិសេរីភាព និងដោះស្រាយរាល់កង្វល់ និងតម្រូវការផ្សេងៗ ក្នុងក្របខណ្ឌជាតិ វប្បធម៌ ប្រពៃណី ការប្រតិបត្តិសាសនា ដែលបានរួមរស់ប្រកបដោយភាពសុឋដុមរមនាជាមួយគ្នា។
អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី បានចែករំលែកនូវបទពិសោធន៍នានា ជាច្រើនក្នុងនាមថ្នាក់ដឹកនាំ របស់ប្រទេសធំមួយក្នុងតំបន់អាស៊ី ជាថ្នាក់ដឹកនាំ ដែលមានវ័យចំណាស់ មានបទពិសោធន៍ជោគជ័យ ក្នុងជីវិតការងារជាអ្នកនយោបាយផង ការទូត និងធ្លាប់ជាធុរជនដ៏ជោគជ័យ ដើម្បីជាចំណេះដឹង ជាចក្ខុវិស័យដល់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយជាកូនខ្មែរឥស្លាម ចូលរួម ក្នុងការកសាងសហគមន៍ជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកអតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី H.E. DRS Muhammed Jusuf Kalla បានសម្តែងនូវការពេញចិត្ត និងរំភើបចំពោះជំនួប ក្នុងភាពជាបងប្អូន ជាមួយសហគមន៍ខ្មែរឥស្លាម ដែលមានអតីតឈាមជ័រជាជនជាតិដើមម៉ាឡាយូ ជ្វា ចាម្ប៉ា ស្រដៀងគ្នា មុខមាត់ និងភាសា ក៏ស្រដៀងគ្នា លោកបាទបង្ហាញអារម្មណ៍មួយថា ជំនួបនេះគឺហាក់បីដូចជា លោកកំពុងជួយប្រជាជនរបស់លោកផ្ទាល់នៅឯស៊ូមាត្រា រឺ នៅក្រុងចាកាតាដូច្នោះដែរ។
សូមបញ្ជាក់ថា៖ លោក Muhammed Jusuf Kalla គឺជាមេដឹកនាំដែលគ្រប់គ្រងព្រះវិហារឥស្លាម ដែលមានជាង៨០ម៉ឺន ទូទាំងសាធារណរដ្ឋឥណ្ឌូណេស៊ី ហើយលោកស្វាគមន៍ជានិច្ចនូវការផ្សាភ្ជាប់ទំនាក់ទំនងលើវិស័យសាសនា ក៏ដូចជាការផ្តល់អាហារូបករណ៍សិក្សា នៅតាមសាកលវិទ្យាល័យនានាផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print