រថយន្តម៉ាស្តាបុករះរថយន្ត២គ្រឿង រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖ ​បុរសម្នាក់ស្រវឹងបេីករថយន្តម៉ាស្តាក្នុងល្បឿនជ្រុលបុករថយន្តព្រូសរុញបុករថយន្តហាយឡែនឌ័រ ខណះឈប់ចាំស្តុបបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១​ ខែវិច្ឆិកាឆ្នាំ​២០១៩​ នៅចំណុចផ្លូវ៦៣កែងផ្លូវព្រសីហនុ​ ស្ថិតក្នុងសង្កាត់បឹងកេងកង​១​ ខណ្ឌបឹកកេងកង​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយ ឡែនឌ័រ​ ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ2AI 0610 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦៣​ ក្នុងទិសដៅពីត្បូងទៅ ជេីងខណះមកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបក្រហមទេីបឈប់ចាំបន្ទាប់មកក៏មានរថយន្តម៉ាកព្រូសពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2AR 3173 ធ្វេីដំណេីរស្របទិសគ្នាមកឈប់ពីក្រោយ។
សាក្សីបន្តថា​ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកម៉ាស្តា​ ពណ៍ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2AG 1268 បេីកបរដោយបុរសម្នាក់ស្រវឹងធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តព្រូសរុញទៅបុករថយន្តហាយឡែនឌ័ររងការខូចខាតយ៉ាងដំណំទាំងបីគ្រឿងតែម្តងសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាក់ទងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print