ខឹងគេដណ្ដើមទូរស័ព្ទដៃពីខ្លួន យកដំបងឈើជ្រុងវាយទៅលើម៉ូតូគេបណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ទាញដំបងឈើជ្រុលទៅវាម៉ូតូគេ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ព្រោះខឹងនឹងកូនដែលជាម្ចាស់ម៉ូតូនោះ ដណ្ដើមទូរស័ព្ទពីដៃ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈ្មោះ មឿន រិទ្ធិ  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រីឯជនរងគ្រោះឈ្មោះ សាន ហាំង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកឯសម្ភារៈខូតខាត ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រី ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4020 ។

ប្រភពដដែលបន្ដថា     កាលពីថ្ងៃកើតហេតុខាងលើ កូនប្រុសរបស់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន ទៅផ្ទះជនសង្ស័យ ព្រោះជនសង្ស័យនិងកូនជនរងគ្រោះជាមិត្តភក្តិនឹងគ្នា ។ ខណៈទៅដល់កូនប្រុសរបស់ជនរងគ្រោះ បានសុំទូរស័ព្ទរបស់ជនសង្ស័យទុកប្រើ តែជនសង្ស័យពុំព្រមអោយនោះទេ ភ្លាមនោះ កូនប្រុសជនរងគ្រោះ ក៏បានដណ្ដើមទាញយកពីដៃរបស់ជនសង្ស័យ ជាហេតុធ្វើឲ្យសង្ស័យខឹង ក៏ស្ទុះទៅយកឈើជ្រុងវាយបំផ្លាញម៉ូតូរបស់ជនរងគ្រោះខាងលើនេះ និងរុញទម្លាក់ចូលក្នុងទឹកស្ទឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានប្ដឹងសមត្ថកចិ្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលលើកដែកដើម្បីចាត់ការតាមច្បាប់ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print