ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា- ជប៉ុន ត្រូវបានពង្រីកឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ: នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា- ជប៉ុន ពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានពូនជ្រំ ពង្រឹងនិងពង្រីក ឥតឈប់ឈរ។

លោកនាយឧត្តមសេនីយ៍ នាង ផាត មានប្រសាសន៍ដូច្នេះក្នុងឱកាសជួបសំណេះសំណាល ជាមួយគណៈប្រតិ ភូសាលាបណ្ឌិ តសភា ការពារជាតិជប៉ុន ដឹកនាំដោយលោក KOKU BUN RYOSEI នាយកសាលា​ កាលពីថ្ងៃច័ន្ទ ១៤ កេីតខែកក្តិក ឆ្នាំ រកា ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០ ១៩ នៅវិមាន” មិត្តភាព “ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក  KOKU BUN RYOSEI  ជំរាបជូនថា: សាលាបណ្ឌិត សភាការពារជាតិជប៉ុនមានភាកិច្ចបណ្តុះបណ្តាលនាយទាហាន ទាំងក្នុង និងក្រៅប្រទេស និង កំពុងមមាញឹក ជាប់ជា ប្រចាំ ជា មួយនាយទាហាន លេីពិភពលោក  ក្នងការសិក្សា ឈ្វេងយល់ ផ្លាស់ប្តូរ ចំណេះជំនាញ លេីវិស័យជាច្រេីន ក្នុងក្របខ័ណ្ឌ​ការ ពារជាតិ ប្រកបដោយប្រសិដ្ឋភាពខ្ពស់ ។

នាយឧត្តមសេនីយ៍ នាង ផាត កោតសរសេីរនិងវាយតម្លៃខ្ពស់ ចំពោះហេដ្ឋារចនាសម្ព័ន្ធសាលា មានទីតាំង ធំទូលាយ ប្រកប ដោយ លក្ខណៈទំនេីប ទាន់សម័យ បានឃេីញសាលា គឺមាន ចិត្តចង់រៀន ។ រហូតមកដល់ពេលនេះ សាលាបណ្ឌិត សភា ការពារជាតិជប៉ុន បណ្តុះបណ្តាល នាយទាហានកម្ពុជា បានចំនួនប្រមាណ ៣០ នាក់ប្រកបដោយគុណភាព សព្វថ្ងៃកំពុងបំរេីការនៅក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ  ។

សាលានោះខ្ញំុបានអព្ជេីាញទៅទស្សនកិច្ចជាមួយប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ទីពីរជាមួយប្រតិភូអាស៊ាន-ជប៉ុុន។ ជារៀងរាល់ឆ្នាំខ្ញំុតែងបានចូលរួមកិច្ចប្រជំុ ក្នុងនាមប្រតិភូក្រសួងការពារជាតិនៅស្ទេីរគ្រប់បណ្តាខេត្តផ្សេងៗដែលរៀបចំដោយ រាជរដ្ឋាភិបាលជប៉ុន ។  យេីងខ្ញំុសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា- ជប៉ុន និងត្រូវបានពង្រីក ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃបន្ថែមទៀតផងដែរ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print