ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនជាមួយនឹងថ្នាំញៀន៣២កញ្ចប់

ចែករំលែក៖

ខេត្ត​កណ្ដាលៈ ជនសង្ស័យម្នាក់ ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល ធ្វើការបង្ក្រាបចាប់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣២កញ្ចប់ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពុកឫស្សីក្រោម​ ឃុំពុកឫស្សី​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ តាំង​ អៀង​ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​ពុកឫស្សីក្រោម​ ឃុំពុកឫស្សី​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល ។
​ ប្រភពដដែលបន្តថានៅពេលកើតហេតុ​សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានថាឈ្មោះ​ តាំង​ អៀង​ កំពុងលក់ថ្នាំញៀននៅផ្ទះរបស់ខ្លួន​ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចុះទៅបង្រ្កាប​ ពេលទៅដល់​សមត្ថកិច្ចនគរបាលក៏ឃាត់ឈ្មោះ​ តាំង​ អៀង​ ហេីយធ្វេីការសាកសួរ​ ភ្លាមនោះជនសង្ស័យឈ្មោះ​ តាំងអៀងបានសារភាពថា ខ្លួនលាក់ទុកនៅក្នុងធុងអង្ករ​ ពេលនោះសមត្ថកិច្ចបានអោយជនសង្ស័យទៅយកថ្នាំញៀននោះ​ មានចំនួន៣២កញ្ចប់តូច​ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ដើម្បីបន្តអនុវត្តតាមនីតិវិធី​ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ចំពោះថ្នាំញៀនខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះ​ នៅម្តុំក្តាន់ពីរ​ រាជធានីភ្នំពេញ​ ដោយទិញម្តងៗតម្លៃ២០០ដុល្លារ ដេីម្បីយកមករំលែកលក់បន្ត​ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print