ខឹងឪពុកម្ដាយឃាត់មិនឲ្យទៅជួបស្នេហា គំរាមដុតផ្ទះចោល

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន បានធ្វើការអុកឡុកក្នុងគ្រួសារ ដោយបានគំរាមឪពុកម្ដាយនិងបម្រុងដុតផ្ទះចោលព្រោះតែខឹងឪពុកម្ដាយហាមឃាត់មិនឲ្យទៅជួបប្រពន្ធនិងកូនដែលបានលែងលះគ្នាអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយនោះ។បន្ទាប់មកបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្ដាលឲ្យរងការខូចខាតមួយចំនួន ព្រមទាំងដុតវាំងននបង្កការឆាបឆេះបន្តិចទៅហើយ។ប៉ុន្តែត្រូវបាន​កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលបុស្តិ៍កាកាប២ ព្រមទាំងប្រជាការពារភូមិចេញទៅអន្តរាគមន៍ពន្លត់ទាន់ ហើយរយៈពេលជាង១ម៉ោងទើបចាប់ខ្លួនបុរសនេះបានរួបាននាំទៅសាកសួរនៅប៉ុស្តិ៍។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសខាងលើនោះឈ្មោះជា ទិគា អាយុ២៥ឆ្នាំមុខរបរជាងសោរនិងរត់ម៉ូតូកង់បី មានទីលំនៅក្នុងបុរីព្រីន​ថោន ភូមិក្បាលដំរី១ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេះមានប្រពន្ធនិងកូនប្រុសម្នាក់ប៉ុន្តែបានលែងលះគ្នាជាង១ឆ្នាំ កន្លងមកហើយ  ដោយឡែកនៅប៉ុន្មានថ្ងៃមុនពេកកើតហេតុបុរសនេះបានសុំឪពុកម្ដាយទៅលេងប្រពន្ធកូនប៉ុន្តែឪពុកម្ដាយឃាត់មិនឲ្យទៅ ។
បុរសនេះមួរមៅក្ដៅក្រហាយក្នុងចិត្តរហូតដល់វេលាព្រឹកថ្ងៃកើតហេតុក៏បានធ្វើការអុកឡុកគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តក្នុងផ្ទះនិងដុតផ្ទះបណ្ដាលឲ្យឆេះវាំងននបន្តិចទៅហើយប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលបុស្តិ៍កាកាប២ ព្រមទាំងប្រជាការពារភូមិចេញទៅអន្តរាគមន៍ពន្លត់ទាន់ ហើយ​​រយៈពេលជាង១ម៉ោងទើបចាប់ខ្លួន ព្រោះមិនងាយចូលទៅចាប់ខ្លួនបានភ្លាមៗទេដោយសារតែបុរសនេះកាន់កាបិតក្នុងដៃរួចឡើងទៅសម្ងំក្នុងបន្ទប់ឡៅតឿ ។លុះក្រោយពេលចាប់បុរសនេះបាននគរបាលក៏បាននាំទៅសាកសួរនៅប៉ុស្តិ៍ ហើយមិនទាន់ដឹងថាចាត់ការបែបណានៅឡើយទេ៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print