ជានិច្ចកាលអូស្ត្រាលីតែងសហប្រតិបត្តិការ លើការងារហ្វឹកហ្វឺន ការបណ្តុះបណ្តាលផ្នែកភាសា និងការចូលចតវានាជាដេីម

ចែករំលែក៖

ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ លេីកឡេីងពីកិច្ចសហប្រតិបតិ្តការ រវាងកងយោធពលខេមរភូមិន្ទ( ខ.ភ.ម )និងកងទ័ពអូស្ត្រាលី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រេីន រឹងមាំ ដោយផ្តោតសំខាន់លេីការជួយបណ្តុះបណ្តាល ធនធានមនុស្ស ។

សម្តេចពិជ័យសេនា  លេីកឡេីងដូច្នេះ ក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យលោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីចាស់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាបព្ចាប់បេសកកម្មការទូត និវត្តន៍ទៅ កាន់មាតុភូមិវិញ ។

ពិធីនេះប្រព្រឹ់ឹត្តទៅនៅអគារ “មិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃ ២ កេីត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក​ ព.ស. ២៥៦ ៣ ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សម្តេចពិជ័យសេនា ទៀ បាញ់បន្តថា: ជាក់ស្តែងប្រទេស អូ ស្ត្រាលីតែងតែមានសហប្រតិបត្តិការលើការងារហ្វឹកហ្វឺនការបណ្តុះ បណ្តាលផ្នែកភាសា និងការចូលចតវានាអូស្ត្រាលីជាដើម។

លោកស្រី Angela Corcoran លើកឡើងពីកិច្ចសហ ប្រតិ បត្តិការល្អក្នុងនោះភាគីកងទ័ពអូស្ត្រាលី ជួយលើសៀវភៅសការពារជាតិ ការជួសជុលរោងជាងនៅសមុទ្ររាម និងកិច្ចប្រជុំផ្សេងៗថែមទៀត។

លោកស្រី សម្តែងក្តីរីករាយ ក្នុងរយៈពេលលោក ស្រីបំពេញការងារការទូតនៅកម្ពុជា ជាង៣ឆ្នាំ នេះ លោកស្រីពេញចិត្តយ៉ាងខ្លាំងដោយ សារមានកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនិងរដ្ឋាបាលប្រទេសទាំងពីរ អូស្ត្រាលី-កម្ពុជាផងដែរ ៕ សុខដុម 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print