រថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបុកម៉ូតូរបួសធ្ងន់ ៤នាក់បើករត់បាត់ស្រមោលជ្រុះកាងរថយន្តជាប់ស្លាកលេខនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ:មនុស្សប្រុសស្រី ៤ នាក់បានរងរបួសធ្ងន់ស្រាលខណៈបើកម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្តពាក់ស្លាកលេខខេមរៈបុករួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខជាងកាងរថយន្តនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១និង ៣០យប់រំលងអាធ្តាត្រឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីត ខាងមុខខារ៉ាអូខេដឹឃ្វីន ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស ២នាក់រួមដំណើរនិងស្ត្រី ២ នាក់ទៀតបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ០១៦ពាក់ស្លាកលេខភ្នំពេញ1FN-7298 ធ្វើដំណើរបណ្តោយផ្លូវណតព្រីត ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ 01 2-3985 ធ្វើដំណើរមកពីក្រោយបានបត់ស្ដាំដៃទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ស្រាលទាំងបួននាក់ត្រូវបានបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខជាប់កាងរថយន្តនៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយកម៉ូតូស្លាកនឹងលេខរថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print