ទារិកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ

ចែករំលែក៖

ភ្នំពេញៈ ទារិកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ ទេីបបង្កការភ្ញាក់ផ្អេីល​ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិត ក្នុងបរិវេណ​វត្តព្រះពុទ្ធ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេ លឺសំលេងយំ​ង៉ាៗ ស្មានតែឆ្មា​យំ លុះរកមេីលឃើញទារិកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ និងមានសំភារៈទារកនៅក្បែរនោះដែរ មេីលទៅទំនងជាឃ្លានខ្លាំងហេីយ​ ទេីបលេីកមកបី​ និងរកទិញ​ទឹកដោះគោ​អោយញាំ​ ​ និងផ្ដល់ដំណឹងដល់វិទ្យុABC​ និងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌ៧មករា​ អោយចុះមកពិនិត្យមេីល​ ។

បច្ចុប្បន្ន​ទារកនេះកំពុងប្រគល់ឲ្យក្រុមការងារវិទ្យុABC យកទៅមន្ទីរពេទ្យ​ ដេីម្បីពិនិត្យមេីលសុខភាព​ និងជាអ្នកមើលថែបន្តផងដែរ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print