សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល នាំយកនូវព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជា អ្នក​ឧកញ្ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនដល់ មហាឧបាសិកា ដែលកំពុងសម្រាកព្យាបាលសុខភាព នាមន្ទីរពេទ្យកាល់ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ​សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជា អ្នកឧកញ្ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនដល់ មហាឧបាសិកា ដែលកំពុងសម្រាកព្យាបាលសុខភាព នាមន្ទីរពេទ្យកាល់ម៉ែត្រ ។

ឧបាសិកា ប៊ុន ស៊ាងលី ត្រូវ​បានព្រះ​ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារ ជា អ្នកឧកញ្ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ទ្រង់យល់ឃេីញថា​មហាឧបាសិកា ប៊ុន ស៊ាងលី បានបរិច្ចាគកម្លាំងកាយ​ ចិត្ត និងទ្រព្យធនប្រកប​ ដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកប​ដោយមហា​ សប្បុរសធម៌ មនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ទ្រង់យល់ឃេីញទៀតថា​ មហា​ ឧបាសិកា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្ដីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា ។​ ដូច្នេះទ្រង់​ បានសម្រេច​ព្រះទ័យ​ប្រោសព្រះរាជទានគោរមងារ​ មហាឧបាសិកា ប៊ុន ស៊ាងលីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី​ ៕​ ដោយ​ ៖​ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print