ខេត្ដមណ្ឌលគិរី៖ បុរសម្នាក់ត្រូវគេ កាប់ជាច្រើនកាំបិតរងរបួសធ្ងន់កាលពី វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២ ខែមករា ឆ្នាំ ២០១៦ ត្រង់ចំណុចអូរខ្ល ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្ដមណ្ឌល គិរី ។
លោក ឡេវ វិបុល នាយប៉ុស្ដិ៍រដ្ឋបាល ចុងផ្លាស់បានឱ្យដឹងថា ជនរងគ្រោះផឹក ស៊ីស្រវឹងជិះម៉ូតូតាមផ្លូវត្រូវបានជនបង្កកាប់ជាច្រើនកាំបិតមិនដឹងមូលហេតុ ហើយគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់។ លោកបន្ដថា ជនរងគ្រោះខាងលើឈ្មោះ ឈិនឆៃ សុខនី ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មកររបស់លោក អ៊ុន ឈានលឹម ប្រធានសហគមន៍រ៉ែចុងផ្លាស់។ លោក អ៊ុន ឈនលឹម គាត់អះអាងប្រាប់មេប៉ុស្ដិ៍ ថាកូនចៅគាត់រងរបួសមិនធ្ងន់អីទេ ។
ដោយឡែកខាងមន្ដ្រីជំនាញនៅមន្ទីរពេទ្យបង្អែកខេត្ដមណ្ឌលគិរីបានបញ្ជាក់ ថា ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យ រៀបចំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញដោយសាររបួសធ្ងន់មានសង្ឃឹមរស់តិច ៕
ដោយ៖ ឦសាន