ស្លាប់៤នាក់ភ្លាមៗ រថយន្តបុកគ្នាលើផ្លូវជាតិលេខ៤៨ ផ្លូវបំបែកទៅកោះស្តេច

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រភពព័ត៌មានបានឲ្យដឹងថា មនុស្ស៤នាក់បានជួបគ្រោះថ្នាក់ចរាចរ ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ក្នុងដំណើរបញ្រ្ចាសទិសគ្នា លើផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកទៅកោះស្តេច ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ខណៈមូលហេតុមិនដឹងផ្តើមឡើងដោយសារកត្តាអ្វីឡើយ ។

 ប្រភពបន្តថា រថយន្តទាំងពីរគ្រឿង ១ជាប្រភេទរថយន្តដឹកទំនិញធុនមធ្យម​ និង១គ្រឿងទៀតប្រភេទរថយន្តធុនធំ ។ អ្នកស្លាប់ទាំង៤នាក់ ជាអ្នករួមដំណើរជាមួយគ្នារថយន្តដឹកទំនិញរបស់ក្រុមហ៊ុនឯកជន រីឯអ្នកបើកបររថយន្តធុនធំមិនមានអ្នករបួសឬស្លាប់ទេ ។

ករណីនេះ អាជ្ញាធរសមត្ថកិច្ចកំពុងពិនិត្យស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះ និោងធ្វើកំណត់ហេតុដោះស្រាយតាមនិតិវិធី ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print