ថ្លើមធំហ៊ានចាប់រំលោភសេពសន្ថវៈស្ត្រីវ័យ៤៦ឆ្នាំ នៅក្នុងបន្ទប់ជួលសង្កាត់គោកឃ្លាង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការឃាត់ខ្លួនករណី រំលោភសេព សន្ទវៈ ដែលបានកើតឡើងកាលពីវេលាម៉ោង ១០ និង០០នាទីនៅថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩ នៅចំណុចបន្ទប់​ជួលជាន់ទី១ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ខ្វាន់ ធន់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ កំពុងសាងសង់ ផ្លូវបេតុង ភូមិគោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុ​ញៀន) ។

ស្ត្រីដែលជនសង្ស័យចាប់រំលោភសេពសន្ថវៈឈ្មោះ ច.ធ អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ២អា ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានហៅជនសង្ស័យអោយជួយ​មកវាយសោរបន្ទប់ជួលហើយជនសង្យ័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេចតែម្តង ។

យោងតាមចម្លើយរបស់ជនរងគ្រោះបានអោយដឹងថារូបគាត់នឹងជនរងគ្រោះធ្លាប់ស្គាល់គ្នានឹងជួលបន្ទប់ជិតគ្នាហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានហៅរូបគាត់អោយមកជួយវាយសោរបន្ទប់ក្រោយមករូបគាត់នឹងជនរងគ្រោះបានព្រមព្រៀងជាមួយគ្នាឈានដល់ការរួមភេទបានសម្រេចដល់ទៅ៣ដងក្នុងយប់នោះក្រោយមកស្រាប់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនគាត់តែដោយចោទថាគាត់រំលោភនាងទៅវិញ ។

បច្ចុប្បន្ន សង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print