ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ចម្ការអំពៅប្រមាណ២២ហិកតារបស់ក្រុមហ៊ុនមួយនៅស្រុកស្វាយទាប ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកយាមចំការប្រញាប់ប្រញាលបាញ់ពន្លត់ប៉ុន្តែភ្លើងឆេះពេញក្រមុំទៅហើយដោយសមត្ថកិច្ចដាក់ការសង្ស័យថាមានមនុស្សលួចដុត ។
ហេតុការណ៏ភ្លើងឆេះចំការអំពៅនេះបានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថា ចំការអំពៅដែលរងការឆាបឆេះនេះ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនសុផាតសំណាងហើយអគ្គិភ័យនេះគឺមានរយៈពេលជាង២ម៉ោង ចាប់ពីម៉ោង៦ និង៤៥នាទីយប់រហូតដល់វេលាម៉ោង៨ និង៥៩នាទីយប់ទើបអន្តរាគមន៏បាញ់ពន្លត់ខណះមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេដោយតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង មូលហេតុសង្ស័យមានជនមិនស្គាល់មុខដែលមានបំណងមិនល្អជាមួយម្ចាស់ចំការលួចដុត។
ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថាអំពៅដែលឆេះទាំង២២ហិកតានោះ ត្រូវកាប់ប្រមូលផលនៅថ្ងែទី០៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនបានយករថយន្តធុនធំមកដាក់នៅក្បែចំការអំពៅសម្រាប់ត្រៀមដឹកអំពៅចេញទៅក្រុមហ៊ុមស្ករអំពៅមួយនៅប្រទេសវៀតណាម ។
បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោម សហការជាមួយនគបាលវរៈការពារព្រំដែនប៉ុស្ត៍ព្រៃតាអីចុះស្រាវជ្រាវដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ យឹម សុថាន