ឃាត់ខ្លួនក្រុមជល់មាន់ភ្នាល់លុយ៥នាក់ រួមទាំងមធ្យោបាយ និងសម្ភារផ្សេងៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ឆ្មក់បង្រ្កាបទីតាំងសង្វៀនមាន់គកជល់គ្នាភ្នាល់លុយ ខ្ទប់ចាប់ខ្លួនចំនួន ៥នាក់រួមទាំងមធ្យោបាយមួយចំនួន និងសម្ភារៈជាវត្ថុតាងផងដែរ ដើម្បីនាំយកទៅបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចអូរដេកា ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកវាលវែង ក្រុមញៀនកីឡាជល់សត្វមាន់ភ្នាល់លុយទី១ ឈ្មោះ ចន ឌឹម ភេទប្រុស អាយុ ៦២ឆ្នាំ ម្ចាស់ទីតាំង(សង្វៀន) ទី២ ឈ្មោះ ប៊ន ពិសិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ទី៣ ប៊ន ចាន់ណា ភេទប្រុស អាយុ ៤៩ឆ្នាំ អ្នកទាំង ៣នាក់នេះ រស់នៅចំណុចភូមិ.ឃុំកើតហេតុ ទី៤ ឈ្មោះ យឹង ចាន់ថន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង និងទី៥ ឈ្មោះ ម៉ក់ អ៊ូច ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិផ្សារអណ្ដែរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តទៀតថា ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន ម៉ូតូចំនួន ១១គ្រឿង រថយន្ដម៉ាក កាមរី ចំនួន ០១គ្រឿង អាគកចំនួន ០៣ក្បាល ស្បែកជើងចំនួន ១២គូរ កន្រ្តក់ជ័រចំនួន ០៣ ជញ្ជីងសម្រាប់ថ្លឹងសត្វមានចំនួន ០១គ្រឿង ស៊ុំសម្រាប់ក្រុងសត្វមានចំនួន ០២ ជនសង្ស័យ រួមទាំងមធ្យោបាយ និងសម្ភារៈផ្សេងៗ នាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print