នៅមុននេះ សម្តេចតេជោបញ្ជាក់ថា ចំណូលបានពីសប្បុរសជន បូកថវិការាជរដ្ឋាភិបាល កើនដល់១០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរបញ្ជាក់លើហ្វេសប៊ុកសម្តេច នៅថ្ងៃសុក្រនេះថា ថវិកាដែលបានមកពីសប្បុរសជនទាំងឡាយដើម្បីចូលរួមធ្វើទំនើបកម្មមន្ទីរពេទ្យកាល់​ម៉ែត បានកើនដល់ចំនួន៧០,​១៩១,​៩៩៤ដុល្លារ និងប្រាក់រៀលចំនួន៣២,១១០០០០រៀល ។ បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋា​ភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង​១០០លានដុល្លារ ។

សម្តេចតេជោបានអះអាងទៀតថា ការកើនចំនួនថវិកានេះ បានធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព ។

...

សម្តេចបានបង្ហាញពីទឹកចិត្តថា សូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្ស​តប​តាមការអំពាវនាវរបស់របស់សម្តេច ។ (នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញ) ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print