ទីបំផុត​! ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ខ្លាចអាម៉ាស និងបាក់មុខ ទើបខាងក្រុមហ៊ុន ព្រមចេញមុខដោះស្រាយ សងលុយឲ្យអតិថជនវិញ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានករណីនារីជាកម្មការិនីរោងចក្រម្នាក់ បានថតវិដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្អើលដល់មហាជន ពាក់ព័ន្ធទីតាំងភ្នាក់ងារវីង មួយកន្លែង ស្ថិត នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានលេងបីសន្លឹកដាក់អតិជនផ្ញើរលុយហើយ ដកមិនបាន ចុងក្រោយទើបធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ខ្លាចអាម៉ាស និងបាក់មុខ ដល់ក្រុមហ៊ុនបានចេញមុខដោះស្រាយលុយ អតិថជនវិញ ។

តាមសេចក្តីរាយាករណ៏បានឲ្យដឹងថា កម្មការិនីរោងចក្រម្នាក់បានជ្រើសរើសយកសេវ៉ាផ្ទេរប្រាក់ តាមប្រពន្ធ័វីងវេរលុយ ដោយបានផ្ញើរចេញពីសង្កាត់កំបូល ខណ្ឌកំបូល នូវចំនួនទឹកប្រាក់៣៥០ដុល្លារ ទៅកាន់ឪពុកម្ដាយបងប្អូននៅឯខេត្តកំពង់ធំ នៅពេលទោះបើក ភ្នាក់ងារវីងនៅខាងកំពង់ធំ ប្រាប់ថាលុយនឹងគេដករួចហើយធ្វើឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំង អ្នកផ្ញើរខំតាមទៅសួរដេញដោលយ៉ាងណាក៏មិនបានផលឡើយ ទើបនាងឡាយវិដេអូតាមហ្វេសប៊ុកនិងប្ដឹងមកស្ដង់ដាធំនៅរាជធានីភ្នំពេញ ក្រោយពីធ្វើការស្រាវជ្រាវអតិថិជនម្នាក់នោះថាអាចទទួលយកលុយមកវិញ ។ ចំពោះករណីនេះត្រូវបានគេមើលឃើញថាភ្នាក់ងាវីងវេលុយនៅកំបូលនោះហាក់ចង់លេងបីសន្លឹកជាមួយអតិថិជនរបស់ខ្លួនតែទៅមិនរួចព្រោះនាងបានប្ដឹងទៅស្ដង់ដាធំឲ្យជួយដោះស្រាយទាន់ពេលវេលា ។

ប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបែកធ្លាយព័ត៌មានអំពីករណីរវាងអតិថិជនដែលជាកម្មការនីរោងចក្រជាមួយភ្នាក់ងារវីងនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានជួបជាមួយភាគីពាក់ព័ន្ធព្រមទាំងធ្វើការស៊ើបអង្កេត ជាក់ស្តែងកាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៩ ហើយបានផ្តល់នូវដំណោះស្រាយមួយដ៏សមស្រប និងយុត្តិធម៌ដែលភាគីទាំងអស់ព្រមទទួលយកបាន។ ជាមួយគ្នានេះ ក្រុមហ៊ុនបានអះអាងថា បើអតិថិជន ណា មានបញ្ហាពាក់ព័ន្ធនិងករណីដូចគ្នានេះ លោកអ្នកអាចទាក់ទងមកសេវាកម្មអតិថិជនរបស់វីងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ៖« 855 23 999 989 ឬ012 999 489 រៀងរាល់ម៉ោងធ្វើការ»។

ក្រោយពីទទួលបានដំណោះស្រាយរួចមក ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ដែលមានបញ្ហាជាមួយភ្នាក់ងារវីងនៅកំបូលនោះ មានគណនីហ្វេសបុកឈ្មោះ “នីសា”ក៏បានបញ្ជាក់ផងដែរថា៖«នាង អរគុណចំពោះក្រុមហ៊ុនវីង ដែលបានដោះស្រាយ ឲ្យ នាង ពេញចិត្តចំពោះដំណោះស្រាយមួយនេះ ។ វាគ្រាន់តែជាបញ្ហារបស់នាងខ្ញុំនិងភ្នាក់ងារដែលខ្ញុំវេរប្រាក់ប៉ុណ្ណាះមិនពាក់ពន្ធ័ជាមួយក្រុមហ៊ុនវីងនោះទេ។

ប៉ុន្តែទោះជាយ៉ាងការលើកឡើងរបស់អតិថិជនម្នាក់នេះបន្ទាប់ពីទទួលបានការដោះស្រាយចប់ហាក់មានគំនាបឬលខ័ណ្ឌអ្វីមួយ ពីក្រុមហ៊ុនវីង ព្រោះនាងនិយាយមានកម្រិត ហើយថាសុំទោសចំពោះការឡាយតាមហ្វេសប៊ុក គេមើលឃើញថាប្រសិនបើនាងនៅស្ងៀមស្ងាត់មិនឡាយក៏គ្មានអ្នកណាយកចិត្តទុកដាក់ដោះស្រាយឲ្យនាងដែរ ។ ដូច្នេះ ការផ្ញើរ ប្រាក់ទៅតាម ខេត្តនានា សូមមានការប្រុងប្រយត្ន័ ពិសេស ត្រូវរក ក្រុមហ៊ុនណាដែល លោក អ្នកពេញ ចិត្ត មិនមានការបាត់បង់ដូចករណី នារីរងគ្រោះខាងលើនេះជាភស្តុតាងស្រាប់ ។

គួរបញ្ជាក់ផងដែរថាបញ្ហានេះមិនមែនជាលើកទីមួយនោះទេ ដែលប្រជាពលរដ្ឋជួបករណីរវាងអតិថិជននិងភ្នាក់ងារធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតនេះ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print