លោកស្រី​ ហ៊ុន​ ស៊ី​ណាត៖​ ច្បាប់​ ចរាចរណ៍​ថ្មី​ប្រជាជន​ប្រតិកម្ម​ខ្លាំង​ ពេក​ខ្ញុំ​សម្រាក​នៅ​ពេទ្យ​ចិត្ដ​មិន​ស្ងប់​ទេ

ចែករំលែក៖

​ភ្នំពេញ​៖​ លោកស្រី​ ហ៊ុន​ ស៊ី​ណាត​ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​សម្ដេច​នាយក​ រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សរសេរ​បង្ហោះ​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​“​ដោយ​មើលឃើញ​ពី​ភាព​រំជើបរំជួល​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បាន​និង​ កំពុង​អនុវត្ដ​នាង​ខ្ញុំ​សូម​បញ្ចេញមតិ​ក្នុង​ នាម​ពលរដ្ឋ​មួយ​រូប​នៅ​កម្ពុជា​។​ តើ​ច្បាប់​ បង្កើត​ឡើង​ដើម្បី​ជួយ​ការពារ​រាស្ដ្រ​ឬ​ធ្វើ​ បាប​រាស្ដ្រ​?​ ប្រសិនបើ​ចង់រិត​បណ្ដឹង​ច្បាប់​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ គួរតែ​ចាប់ផ្ដើម​ចេញពី​សណ្ដាប់ធ្នាប់​នៃ​ ការ​បើកបរ​និង​ការ​ចត​យានជំនិះ​គ្មាន​ សណ្ដាប់ធ្នាប់​នៅ​លើ​តាម​ដង​វិ​ថី​នាៗ​មិន​ មែន​ចែងច្បាប់​ចេញ​មក​យក​ការ​ផាក​ពិ​ ន័យ​ជា​ប្រាក់​ច្រើន​បែប​នេះ​ឡើយ​ប្រជាជន​កម្ពុជា​នៅ​មាន​កង្វះខាត​ផ្នែក​ចំណេះដឹង​។​

aes

​ហេតុ​ដូច្នេះ​យើង​គួរតែ​ចូលរួម​ផ្សព្វ​ ផ្សាយ​ចំណេះដឹង​ឱ្យ​បាន​ទូលំទូលាយ​ជា​មុន​សិន​មុន​និង​អនុវត្ដ​ច្បាប់​បែប​ប្រទេស​ជឿន​ លឿន​បែប​នេះ​។​ រឿង​ផ្ទេរ​ឈ្មោះ​រថយន្ដ​ ក៏​ជាដើម​ចម​មួយ​ដែរ​។​ សួរ​ថា​ចុះ​អ្នក​ ដែល​ទិញ​រថយន្ដ​ពី​មុន​ហើយ​តើ​តម្រូវ​ឱ្យ​ គ្នា​ដើរ​រក​ម្ចាស់​ដើម​ដើម្បី​ផ្ទេរ​ឈ្មោះ​មែន​ ទេ​?​ឯ​ប័ណ្ណ​សម្គាល់​រថយន្ដ​ដែល​តម្រូវ​ឱ្យ​យក​តាម​ខ្លួន​នោះ​ចុះបើ​ចោរ​វា​ប្លន់​ហើយ​យក​ទៅ​ទាំងអស់​តើ​ជន​រង​គ្រោះ​បាន​អ្វី​ សម្អាង​ជាមួយ​សមត្ថកិច្ច​ដើម្បី​តាម​រក​ រថយន្ដ​ ម៉ូតូ​ ដែល​ត្រូវ​ចោរលួច​នោះ​?​ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​មតិ​ខ្លះ​ឱ្យ​យក​កាត​គ្រី​កូ​ពី​ទៅ​បញ្ជាក់​ពី​សាលាខ័ណ្ឌ​តើ​វា​ជា​ សេវាកម្ម​ហ្វ្រី​(Free)​ ឬ​?

​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​រថា​ មាន​សេវាកម្ម​ បែប​នោះ​ព្រោះថា​សូ​ម្បី​តែ​ប័ណ្ណគ្រួសារ​ ការ​ធ្វើ​អត្ដ​ស​ញ្ញ​ណ​ប័ណ្ណ​នាៗ​ក៏​នៅ​មាន​ អំពើរ​សូកប៉ាន់​នៅឡើយ​ទោះបីជា​មាន​ ប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក៏​ដោយ​។​ ក្នុង​នាម​ប្រជាពលរដ្ឋ​មួយ​រូប​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​មេត្ដា​ត្រួតពិនិត្យ​ លើ​ច្បាប់​ថ្មី​នេះ​មុន​និង​ដាក់​អនុវត្ដ​ព្រោះថា​ប្រជាជន​កុំ​ពុង​តែ​មាន​ប្រតិកម្ម​ខ្លាំង​ណាស់​។​ សូម​មេត្ដា​បង្កើន​ការ​ពន្យល់​អប់រំ​និង​ព​ង្រឹ​ក​ សណ្ដាប់ធ្នាប់​នាៗ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដែល​ហាង​ខ្លះ​យក​ជា​កម្ម​សិទ្ធ​ចត​យានយន្ដ​ ប្រសើរ​ជាង​បង្កើត​ច្បាប់​បែប​នេះ​។​ រឹត​ បណ្ដឹង​លើ​ការ​បើកបរ​នាៗ​ដែល​មាន​ពាក់ព័ន្ធ​និង​គ្រឿង​ស្រវឹង​ហើយ​គួរតែ​ដាក់​ពិន័យ​ឱ្យ​ខ្លាំង​ចំពោះ​ជន​ណា​ដែល​បើកបរ​លើស​ ល្បឿន​កំណត់​និង​សេព​គ្រឿង​ស្រវឹង​ក្នុង​ កំឡុង​ពេល​បើកបរ​ល្អ​ជាង​។​ រិ​ត​បណ្ដឹង​ រថយន្ដ​ធំៗ​ដែល​បើកបរ​ដោយ​បុគ្គល​ ដែល​គ្មាន​ប័ណ្ណបើកបរ​ឬ​ដាក់បន្ទុក​លើ​ ក្រុមហ៊ុន​ជួល​ឡាន​ធំៗ​ដែល​មិន​បាន​យកចិត្ដទុកដាក់​ចំពោះ​អាយុជីវិត​អ្នក​ដទៃ​នៅ​ ពេល​ដែល​បុគ្គលិក​របស់​ខ្លួន​បើកបរ​ដោយ​ មិន​គោរព​សិទ្ធិ​អ្នក​ដ៏​ទៃ​”​។​

​ជា​ចុង​ក្រោយ​លោកស្រី​បាន​បញ្ជាក់​ បន្ថែម​ថា​“​ដើរ​ចង់​ពេញ​ពិភពលោក​ ហើយ​ស្រុក​គេ​ក៏​មិន​ដែល​មាន​ចែងច្បាប់​ចឹ​ង​ដែល​ភាគច្រើន​គេ​រឹត​បន្ដឹង​ទៅ​លើក​ ការ​បើកបរ​លើស​ល្បឿន​នៃ​ច្បាប់​កំណត់​ និង​គ្រឿង​ស្រវឹង​ដូច​នៅ​ប្រទេស​លោក​ខាងលិច​ប្រជាជន​មាន​អាយុ​២១​ឆ្នាំ​បាន​ផឹក​ គ្រឿង​ស្រវឹង​បាន​ហើយ​នៅ​ឆ្នាំ​កន្លង​ទៅ​ ២០១៥​គេ​បន្ថែម​ដល់​២៣​ឆ្នាំ​បាន​ផឹកស្រា​បាន​ព្រោះ​ស្រា​និង​ការ​បើកបរ​លើស​ល្បឿន​ បាន​វា​បង្ក​គ្រោះថ្នាក់​ជាង​សង្ឃឹមថា​ក្រសួង​ មហាផ្ទៃ​និង​សភា​ជា​ពិសេស​សម្ដេច​តេ​ ជោ​ ហ៊ុន​ សែន​ ពិនិត្យ​និង​ពិចារណា​ បន្ថែម​ទៀត​នៅ​ច្បាប់​ចរាចរណ៍​ថ្មី​២០១៦​ នេះ​ប្រជាជន​ប្រតិកម្ម​ខ្លាំង​ពេក​ខ្ញុំ​សម្រាក​ នៅ​ពេទ្យ​ចិត្ដ​មិន​ស្ងប់​ទេ​សរសេរ​បាន​តែ​ ថ្ងៃនេះ​ព្រោះ​ពេទ្យ​ហាម​មិន​ឱ្យ​ប្រើ​ដៃ​ចុច​ ច្រើន​ទៀត​ព្រោះ​ជាប់​សន្លាក់ឆ្អឹង​ករ​នឹក​ បងប្អូន​ ក្មួយៗ​ ពូ​មីង​ និង​ កូនចៅ​ណាស់​ ឆ្នាំ​ថ្មី​២០១៦​សូម​ជូនពរ​បងប្អូន​មិត្ដ​ហ្វេ​ស​ ប៊ុ​ក​ទាំងអស់​សំណាងល្អ​”​ ៕​

aes (1)

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print