គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បើកការងារត្រួតពិនិត្យលើអ្នកបើកបររថយន្តប្រើសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ ដើម្បីចូលរួមទប់ស្កាត់ក៍ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរ នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានបើកយុទ្ធនាការត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀន នៅមុខវត្តចំប៉ា កំណត់ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

យុទ្ធនាការនេះដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ , លោកអែម សារ៉ាវុធ អធិការនគរបាលខណ្ឌ រួមជាមួយលោកអធិការរង៤រូប ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ដោយប្រើប្រាស់កម្លាំសរុប ជាង៨០នាក់ រួមមាន, មន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ​ ចំនួន២៨ នាក់

,កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ៣៩នាក់

,កម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ៦នាក់ ,មន្រ្តី និងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ចំនួន១០នាក់ ។  ជាលទ្ធផល​៖

បានត្រួតពិនិត្យរថយន្តធុនធំរកសារធាតុញៀនបានចំនួនសរុប៥៧ គ្រឿង  ក្នុងនោះរកឃើញអ្នកបើកបរមានសារធាតុញៀន បានចំនួន ០៤ នាក់  បញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមនីតិវិធីច្បាប់ ។

លោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់មនុស្សជាច្រើននាក់ ហើយនៅក្នុងនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តយកទៅពិនិត្យ ឃើញថាអ្នកបើករថយន្តភាគច្រើនគឺសុទ្ធតែមានសារធាតុញៀន ដូច្នេះលោកបានដឹកនាំកម្លាំងចម្រុះដើម្បីត្រួតពិនិត្យនិងស្វែងរកសារធាតុញៀនដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។

លោកអភិបាលរងបានបន្តទៀតថាមិនត្រឹមតែត្រួតពិនិត្យនូវសារធាតុញៀននោះទេបើរថយន្តធំណាដែលមានបិតស្គុតពណ៌ខ្មៅនៅលើកញ្ចក់ឬក៏បាំងវាងនននៅមុខកញ្ចក់ត្រូវតែបកចេញដើម្បីស្រួលងាយមើលទៅខាងមុខ ។

ដោយឡែកលោក ម៉ៅ សឿត អធិការរង ខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានប្រាប់អ្នកយកព័ត៍មានថាក្នុងការត្រួតពិនិត្យឆែកបើអ្នកបើកបររថយន្តស្វែងរកនីវសារធាតុញៀន កម្លាំងសមត្ថកិច្ចឃាត់ត្រួតពិនិត្យរថយន្តចំនួន៥៧គ្រឿងនឹងរកឃើញអ្នកបើកបររថយន្តដែលមានសារធាតុមានជាប់ក្នុងខ្លួន៤នាក់ដូចជា

១~ឈ្មោះ ឆឺន រ៉ៃយ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភីមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

២~ឈ្មោះ គង់ ស្រាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រែងត្រយឹង ខេត្តកំពុងស្ពឺ ។ ៣~ឈ្មោះ ថា ឡាយស្រេង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ នៅឃ្លាំង ម្តុំវត្តអង្គតាមិញ ។ ៤~ឈ្មោះ បួន មករា ភេទប្រុស អាយិ ៣៦ឆ្នាំ មុខរបរបើកបរ នៅបឹងជើងឯក និងឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋានខណ្ឌច្បារអំពៅនិងបញ្ជូនទៅមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន ចំណែករថយន្តត្រូវប្រគល់ឲ្យថៅកែក្រុមហ៊ុនវិញ ៕  សណ្តោស

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print