សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ចែករំលែក៖

ភ្នំពេញៈបុរសម្នាក់ជាជនជាតិចិនមានគ្នា4នាក់បានធ្វើសកម្មភាពចាប់ចងដៃចងជើងជនជាតិចិនម្នាក់ទៀត ហើយរិតកបណ្តាលអោយរងរបួសស្នាមពេញដៃ ពេញខ្នងបង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង
៧យប់ថ្ងៃទី១១ខែធ្នឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខហុងដាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិនមួយក្រុមមានគ្នា៣ទៅ៤នាក់បើករថយន្តម៉ាកតូយ៉ូតាហាយប្រ៊ីតពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P558 បើកបរចេញមកពីម្តុំសាលាបឋមសិក្សាជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ចៃដន្យមានសមត្ថកិច្ចអន្តរាគមន៍ដែលនៅប្រចាំការនៅគោលដៅនោះបានប្រទះឃើញសង្ស័យធ្វើអោយអ្នកបើករថយន្តជាជនជាតិខ្មែរ ភ័យពេកបើករត់ពេល។ ភ្លាមៗនោះដែលសមត្ថកិច្ចផ្នែកអន្តរាគមន៍បានកាក់រថយន្តនេះអោយឈប់ក៏បើកទ្វារថយន្តទៅទើបឃើញជនរងគ្រោះម្នាក់បានត្រូវក្រុមជនសង្ស័យជាជនជាតិចិន៣នាក់ទៀតចាប់ចងដៃនឹងរឹតគករបណ្តាលអោយមានស្នាមរបួសធ្ងន់ធ្ងរទើបកម្លាំងអន្តរាគមន៍ឃាត់ខ្លួនទាំងជនរងគ្រោះនឹងជនសង្ស័យយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា។
ក្រោយមកជនរងគ្រោះបានឆ្លើយប្រាប់សមត្ថកិច្ចថាខ្លួនបានធ្វើការជាក្រុមជាមួយជនសង្ស័យនៅហាងមួយកន្លែងប៉ុន្តែគាត់មិនចង់ធ្វើទៀតដោយសារតែចង់ត្រឡប់ទៅប្រទេសចិនវិញប៉ុន្តែថៅកែគាត់ដែលជាជនសង្ស័យមិនព្រមក៏ខឹងយកខ្សែចាប់ចងដៃចងជើងនឹងរឹតកតែម្តង ហើយនិយាយថាចង់សម្លាប់ថែមទៀត។ ចំណែកអ្នករថយន្តជាជនជាតិខ្មែរនោះត្រូវបានសមត្ថកិច្ចសួរនាំនឹងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌជ្រោយចង្វា។

បន្ទាប់ពីកើតហេតុនេះជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា
ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print